ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនមុខសញ្ញាឆក់ទូរស័ព្ទដៃម្នាក់យ៉ាងសកម្មជិះម៉ូតូធំ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាឆក់ទូរស័ព្ទដៃ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ដោយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុច ផ្លូវលេខ៣៦៩ ភូមិម៉ាកក្លឿ សង្កាត់ផ្សារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិ ) ចំនួន ០៥ ករណី ។

ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាកSamsung GalaxyNote5 ពណ៌ ខ្មៅ ) កាលពីថ្ងៃទី០៣-១២-២០១៧ វេលាម៉ោងប្រហែល ១៩,០០ នាទី នៅចំណុចមុខផ្ទះលេខ៩១ ផ្លូវលេខ១០៥ ក្រុមទី៣៣ ភូមិ៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក IPhone8lpuse មិនបានសម្រេច ) កាលពីថ្ងៃទី១៦-១២-២០១៧ វេលាម៉ោងប្រហែល ២១,៣០ នាទី នៅចំណុចខាងត្បូងវិទ្យាល័យព្រះយុគន្ធរ ផ្លូវលេខ៩៣ ក្រុម១០ ភូមិ១ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ករណីទី៣ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក IPhone6lpuse ) កាលពីថ្ងៃទី២០-១០-២០១៧ វេលាម៉ោងប្រហែល ២១,៣០ នាទី នៅចំណុចមុខក្រុមហ៊ុនឃីវេ ផ្លូវព្រះមុន្នីវង្ស ភូមិ៩ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ករណីទី៤ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាកSamSungS7H ) កាលពីថ្ងៃទី០៧-០៩-២០១៧ វេលាម៉ោងប្រហែល ២០,០០ នាទី នៅចំណុចមុខស្ថានទូអាល្លឺម៉ង់ ផ្លូវលេខ២១៤ ក្រុម៦ ភូមិ១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ករណីទី៥ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក IPhone7lpuse ) កាលពីថ្ងៃទី០៧-១០-២០១៧ វេលាម៉ោងប្រហែល ១៨,០០ នាទី នៅចំណុចក្បែស្ថានីយ៍ប្រេងកាល់តិច ផ្លូវលេខព្រះមុន្នីវង្ស ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ លី សុវណ្ណា ហៅ សៀវ សុវណ្ណា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៣៦៩ ភូមិម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។

វត្ថុតាងចាប់យក ,ម៉ូតូមួយគ្រឿងម៉ាកហុងដាXR ពណ៌សខ្មៅ សេរីឆ្នាំ ២០០៨ លេខតួ១២០០៥២៦-លេខម៉ាស៊ីន ១៧០០៤៩៦ ពាក់ស្លាកលេខ ភ្នំពេញ ១GO-២១៩១ ។ ចំណេកជនរងគ្រោះជនបរទេស ។

បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ ស តារា


ចែករំលែក៖