ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនពេកជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅសង្គ្រោះ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូលឿនដូចហោះបានរេចង្កូចទៅបុកក្បាលនាគពុះចែ កទ្រូវផ្លូវពេញទំហឹងបណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១-៣០នាទីយប់ ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី មុខសួនក្តាន់ពី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ហុីម ជីណារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើត ភូមិកោះតេជោ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មុនកើតហេតុគេឃើញបុរសម្មាក់បើកម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ សលាយកាបស្តាំង ស្លាកលេខ ភ្នំពេញ1CA-9637ជិះពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះលុះមកដលចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យជនរងគ្រោះបោកនឹងថ្នល់រងរបួសធ្ងន់ភ្លាមៗនោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះបានពាក់កណ្តាលផ្លូវជនរងគ្រោះ ត្រូវបានដាច់ខ្យល់បាត់ហើយត្រូវរថយន្តដឹកយកកន្លែងកើតហេតុវិញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាមនិងជំនាញបានចុះមកដល់នងបានវាស់វែងយកម៉ូតូទៅរក្សាទុក ចំណែកសពសមត្ថកិច្ចប្រជូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ


ចែករំលែក៖