ខេត្តព្រះសីហនុ៖ ថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៦និង១០នាទី លើផ្លូវវិថីឯករាជ្យ មុខស្នងការដ្ឋាននគរបាលខេត្ត ស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយនារីម្នាក់បើកម៉ូតូបុកឡានពីក្រោយ។
សមត្ថកិច្ចបញ្ជាក់ថា ម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខកោះកុង1A-9462 អ្នកបើកបរ ឈ្មោះ វ័ន ឡែនអ៊ី ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទិសដៅពីផ្សារលើ ឆ្ពោះទៅ វេទិកា៧មករា លុះដល់ចំណុចខាងលើ ក៏បានបុកពីខាងក្រោយរថយន្ត១គ្រឿង ម៉ាក LUXES RX330 ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2AM-9887 ដែលចតនៅចិញ្ចើមផ្លូវ ស្របទិសគ្នា។
អ្នកបើកបរម៉ូតូត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកមិត្តភាព។
រីឯវត្ថតាង រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំការដោះស្រាយនៅពេលក្រោយ៕ ឆ្លាម សមុទ្រ