ភ្នំពេញ៖ សមត្ថកិច្ចចម្រុះខណ្ឌសែនសុខចុះបង្ក្រាប និងឃាត់ខ្លួនក្រុមអ្នកញៀនល្បែងសុីសង(ខ្លាឃ្លោក)ចំនួន៨នាក់ក្នុងនោះមានស្រី៣នាក់រួមនិងវត្ថុតាងមួយចំនួន។
ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីល្ងាច ថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៥និង៤០នាទីត្រង់ចំណុចផ្ទះលេខ៥១ ផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាទីតាំងខាងលើនេះ មានអ្នកលេងល្បែងសុីសង(ខ្លាឃ្លោក) ដែលនាំឲ្យមានភាពអនាធិបតេយ្យក្នុងមូលដ្ឋានទើបលោកបានដឹកនាំកម្លាំងចុះបង្ក្រាប និងឃាត់ខ្លួនបានអ្នកញៀនល្បែងសុីសងទាំងនោះ និងដកហូតសម្ភារល្មើសច្បាប់មួយចំនួនក្នុងនោះក៍មានកម្លាំងរបស់សាលាខណ្ឌសែនសុខចូលរួមផងដែរ។
លោក គួក សុខហួរ អធិការងនគរបាលខណ្ឌសែនសុខទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានឲ្យដឹថា ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់ ប្រុស៥នាក់ ស្រី៣នាក់ ប៉ុន្តែនៅពេលនាំខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌរួចគឺសម្រេចឃាត់ខ្លួនតែ២នាក់ទេ គឺមេក្រឡុកខ្លាឃ្លោក និងម្ចាស់ផ្ទះជាអ្នកផ្តល់ទីតាំង(បុសទាំង២នាក់) ដោយឡែកមនុស្ស៦នាក់ទៀត ឲ្យត្រឡប់ទៅផ្ទះវិ ញនិងធ្វើកិច្ចសន្យាថ្ងៃក្រោយមិនត្រូវលេងល្បែងសុីសងទាំងនេះទៀតទេ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើរួមទាំងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងដើម្បីបញ្ជូនបន្តទៅតុលាកាចាត់ការតាមច្បាប់៕ តុង សីហា