ក្រុមហ៊ុនប្រេងចិនបានប្រកាសតួលេខបង្ហាញឲ្យឃើញថា ចាប់តាំងពីខែវិច្ឆិកា មកទល់ពេលនេះ ចិនមិនបានលក់ប្រេងទៅឲ្យកូរ៉េខាងជើងនោះឡើយ។ តាម តួលេខពីក្រសួងពន្ធដារចិនបានបង្ហាញឲ្យឃើញថា ទីក្រុងប៉េកាំងមិនបាននាំប្រេង មួយតំណក់ណាឡើយ ទៅកាន់កូរ៉េខាង ជើង។ ក្រៅពីនេះ ចិនក៏មិនបាននាំចូល ធ្យូងថ្មពីកូរ៉េខាងជើងផងដែរ។
ក្រៅពីនេះចំនួនប្រេងឆៅដែលចិននំាទៅកាន់កូរ៉េខាងជើង ក៏បានថយចុះរហូតដល់ទៅ៨២ភាគរយនៅក្នុងខែវិច្ឆិកា ដែល ជាចំនួនទាបបំផុត មិនធ្លាប់មានចាប់តាំងពីដើមឆ្នាំ២០១៧មក។ ចំណែកការនាំចេញ អង្ករ ក៏បានថយចុះរហូតដល់៦៤ភាគរយ គឺនៅសល់ត្រឹមតែ៦៧២តោនប៉ុណ្ណោះ។
នេះជាសកម្មភាពកម្រកើតមានចំពោះចិនទៅលើកូរ៉េខាងជើងដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុត។ សកម្មភាពរបស់ចិន គឺ តឹងតែងជាងការដាក់ទណ្ឌកម្មរបស់អង្គ ការសហប្រជាជាតិទៅទៀត។
កាលពីឆ្នាំ២០០៣ចិនបានផ្អាកនាំប្រេងទៅកាន់កូរ៉េខាងជើង ក្នុងរយៈពេលប៉ុន្មាន ថ្ងៃប៉ុណ្ណោះ ដើម្បីប្រឆាំងនឹងការបាញ់មីស៊ីល របស់កូរ៉េខាងជើង។ ភាពតានតឹងនៅឧបទ្វីបកូរ៉េកើតឡើងក្រោយពេលដែលទីក្រុងព្យុងយ៉ាងបានបាញ់ដោយជោគជ័យនូវ ប្រភេទមីស៊ីលឆ្លងទ្វីប Swasong-15 កាល ពីថ្ងៃទី២៩ ខែវិច្ឆិកា។ កាំជ្រួចមីស៊ីលខាងលើអាចវាយប្រហារនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក។
កាលពីសប្តាហ៍កន្លងទៅ អង្គការសហប្រជាជាតិបានអនុម័តដាក់ទណ្ឌកម្មយ៉ាងតឹងតែង ចំពោះកូរ៉េខាងជើង ក្នុងនោះបានហាមប្រាមប្រទេសនេះនាំផលិតផលទៅក្រៅប្រទេស និងទំនិញឧស្សាហកម្មផ្សេងៗ ជាច្រើនទៀត។ អង្គការសហប្រជាជាតិ បានសម្រេចកាត់បន្ថយប្រេងឆៅនាំចូល កូរ៉េខាងជើង ហើយអាចនឹងកាត់ផ្តាច់ទំាំង ស្រុង ប្រសិនបើទីក្រុងព្យុយ៉ាងនៅតែបន្តសាកល្បងមីស៊ីលឆ្លងទ្វីបនោះ។
បើទោះបីចិនបានប្រកាសថាបានកាត់ផ្តាច់ការនាំប្រេងលក់ទៅឲ្យកូរ៉េខាងជើង ក្តី ប៉ុន្តែប្រព័ន្ធផ្កាយរណបដ៏ទំនើបរបស់ អាមេរិកចាប់បាននាវាដឹកប្រេងរបស់ចិនលួចលាក់លក់ទៅឲ្យកូរ៉េខាងជើងនៅលើដែនសមុទ្រ។ ក្នុងរយៈពេលពីខែតុលាមក ទល់ពេលនេះ ចិនបានលក់ប្រេងទៅឲ្យ កូរ៉េខាងជើងយ៉ាងតិច៣០លើក។
សារព័ត៌មានកូរ៉េខាងត្បូងបានផ្សាយថា តាមរូបភាពផ្កាយរណបបង្ហាញឲ្យ ឃើញថានាវាដឹកប្រេងធំៗរបស់ចិនបានលក់ប្រេងដោយខុសច្បាប់ទៅឲ្យកូរ៉េខាងជើង។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរកូរ៉េខាងត្បូងនៅថ្ងៃទី២៧ ខែធ្នូ បានព្យាករថា នៅក្នុងទស្សន វិស័យប្រកបដោយសុទិដ្ឋិនិយមរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ២០១៨កូរ៉េខាងជើង ប្រហែលជានឹងសម្លឹងបើកកិច្ចចរចាជា មួយសហរដ្ឋអាមេរិកជុំវិញកម្មវិធីអាវុធ របស់ខ្លួននៅឆ្នាំក្រោយ ហើយយ៉ាងហោច ណាស់ ក៏មានការផ្សះផ្សាគ្នាខ្លះជាមួយទីក្រុងសេអ៊ូល។
យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៧បានឲ្យដឹងថា ក្រសួងបង្រួបបង្រួម កូរ៉េខាងត្បូងបាននិយាយនៅក្នុងរបាយ ការណ៍មួយដោយមិនផ្តល់ហេតុផលណាមួយសម្រាប់ការសន្និដ្ឋាននោះថា កូរ៉េខាងជើងនឹងស្វះស្វែងរកកិច្ចចរចាជាមួយសហរដ្ឋអាមេរិកទន្ទឹមជាមួយនឹងការបន្តកិច្ច ប្រឹងប្រែង ដើម្បីទទួលបានការទទួលស្គាល់ ថាជាប្រទេសមានអាវុធនុយក្លេអ៊ែ។
គួរបញ្ជាក់ថា ភាពតានតឹងបានកើន ឡើងជាខ្លាំង ជុំវិញកម្មវិធីនុយក្លេអ៊ែ និង មីស៊ីលកូរ៉េខាងជើង ជាកម្មវិធីដែលទីក្រុងព្យុងយ៉ាងព្យាយាមធ្វើឡើងទាំងប្រឆាំងទៅនឹងសេចក្តីសម្រេច របស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ អស់រយៈ កាលជាច្រើនឆ្នាំ ព្រមជាមួយនឹងវោហារសាស្ត្រឌឺដងដាក់គ្នាយ៉ាងស្វិតស្វាញពី ព្យុងយ៉ាង និងសេតវិមាន៕ ម៉ែវ សាធី