ក្រុមល្បីល្បាញនៅអង់គ្លេសបិសាចក្រហម Manchester United បានប្រកួតត្រឹមស្មើជាមួយក្រុម ភ្ញៀវ Burnley ទាំងត្រដាបត្រដួសក្នុងលទ្ធផល ២-២ ដោយទទួលបាន១ពិន្ទុ ធ្វើឲ្យមាន គម្លាតកាន់ឆ្ងាយពីក្រុមកំពូលតារាងមេឃខៀវ Manchester City ក្នុងការប្រជែងពានរង្វាន់លីក កំពូលអង់គ្លេសមួយនេះ ។
ក្រុម Manchester United បានធ្វើការវាយបកពីការដេញតាមពីក្រោយ២គ្រាប់ ដើម្បីសង្គ្រោះបានលទ្ធផលស្មើ ២-២ នៅពេលប្រកួតជាមួយនឹងក្រុម Burnley ក្រោយពីខ្សែបម្រើ Jesse Lingard បានស៊ុតបាល់បញ្ចូលទី២គ្រាប់។
ស្របពេលជាមួយគ្នានេះខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Tottenham បានបំបែកកំណត់ត្រារបស់ក្របខ័ណ្ឌ Premier League តាមរយៈការស៊ុតបាល់បញ្ចូលទី ៣គ្រាប់ ក្នុងពេលក្រុមខ្លួនលត់ក្រុម Southampton យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-២ កាលពីថ្ងៃអង្គារ។
Burnley មិនធ្លាប់បានឈ្នះសោះនៅកីឡដ្ឋាន Old Trafford បើគិតចាប់តាំងពីឆ្នាំ១៩៦២ ពោលគឺរយៈពេល ៤ខែ មុនពេលលោកគ្រូបង្វឹក Jose Mourinho កើតទៅទៀត ប៉ុន្តែពួកគេបានរកគ្រាប់បាល់បញ្ចូលទីម្តងទៀតនៅនាទីទី៣៦។ ទោះបីជាយ៉ាងណា Lingard បានសង្គ្រោះការភិតភ័យផ្សេងៗ តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់នៅដើមតង់ទី២ និងនៅជិតបញ្ចប់ការប្រកួត។
ក្រោយចប់ការប្រកួតលោក Mourinho គ្រូបង្វឹកក្រុមបិសាចក្រហមបានឲ្យដឹងថា «លទ្ធផលចុងក្រោយនៃការគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុងជាមួយនឹងការរកបាន ២គ្រាប់ គឺជាតួលេខដ៏វេទនា។ កីឡាករបានខិតខំព្យាយាមក្នុងពេលដេញតាមពីក្រោយ ២-០ ហេតុនេះ គ្មានអ្វីជាអវិជ្ជមានក្នុងការរិះគន់ទៅលើពួកគេឡើយ។ ខ្ញុំសូមកោតសរសើរស្មារតីរបស់ពួកគេ។ យើងគួរតែដណ្តើមបានជ័យជម្នះ»។ នៅកីឡដ្ឋាន Wembley ឯណោះវិញ Kane បានបង្កើតកំណត់ត្រាថ្មីសម្រាប់ការរកគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងក្របខ័ណ្ឌ Premier League តាមរយៈការរកបាន៣៩គ្រាប់ក្នុងរយៈពេល១២ខែ ។
សូមបញ្ជាក់ថា ក្រុមបិសាចក្រហមនឹងត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ Southampton នៅរាត្រី៣១ ខែធ្នូ ឆ្នាំ២០១៧ ហើយប្រសិនបើក្រុមនេះធ្វើមិនបាល្អទៀត ការដណ្តើមពានលីកកំពូលអង់គ្លេសនឹងអស់ឱកាសសម្រាប់រដូវកាលនេះ ដោយពានរង្វាន់នឹងបានទៅលើក្រុមមេឃខៀវ ប្រសិនបើក្រុមមេឃខៀវបន្តឈ្នះតែ២ ឬ៣ប្រកួតទៀតនោះ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧៖
Northern Ireland – Premiership | |||||
FT | Ards | 1 – 0 | Carrick Rangers | View events | More info |
FT | Ballinamallar… | 0 – 1 | Dungannon Swifts | View events | More info |
FT | Coleraine | 1 – 1 | Ballymena United | View events | More info |
FT | Crusaders | 2 – 0 | Cliftonville | View events | More info |
FT | Glenavon | 1 – 0 | Warrenpoint Town | View events | More info |
FT | Glentoran | 2 – 1 | Linfield | View events | More info |
Northern Ireland – Championship | |||||
FT | Institute | 2 – 0 | Dergview | More info | |
FT | Ballyclare Com… | 0 – 2 | Larne | More info | |
FT | Loughgall | 1 – 4 | Portadown | More info | |
FT | Newry City AFC | 5 – 0 | Lurgan Celtic | More info | |
Scotland – Championship | |||||
FT | Dumbarton | 1 – 4 | Livingston | View events | More info |
Turkey – Cup | |||||
FT | Gençlerbirliği | 1 – 0 | Bursaspor | View events | More info |
FT | Galatasaray | 3 – 0 | Bucaspor |