ព័ត៌មានទាន់ហេតុការណ៍៖

បាញ់មេឃ៣គ្រាប់លេងតាមដងផ្លូវសាធារណៈផ្អើសមត្ថកិច្ចខណ្ឌទួលគោគ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីមានជនមិនស្គាល់មុខមួយក្រុមជិះរថយន្តពីរគ្រឿងមិនចាំម៉ាក មកឈប់នៅចំណុចមុខផ្ទះលីហួរ វេរលុយ ផ្ទះលេខ៨៥ ផ្លូវ៥៩២ ក្នុងសង្កាត់បឹងកក់២ ខណទួលគោគ រួចដកអាវុធបាញ់៣គ្រាប់ រួចនាំគ្នាឡើងជិះរថយន្តគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១និង៣០នាទីយប់រំអាធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវនឹងថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០១៧។

តាមការបញ្ជាក់ពីបុរសម្នាក់ដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿង បម្រុងបត់ចូលផ្ទះ។ ខណៈនោះរូបគាត់ក៏ឃើញបុរសមួយក្រុមបើករថយន្ត២គ្រឿងមិនចាំម៉ាកឈប់នៅចំណុចកើតហេតុខាងលើមិនដឹងថា យ៉ាងស្រាប់តែបុរសម្នាក់ក្នុងចំណោមជាច្រើននាក់បានដកកាំភ្លើងបាញ់៣គ្រាប់ធ្វើឲ្យរូបគាត់ភ័យបានជិះម៉ូតូត្រឡប់ក្រោយវិញ។ ចំណែកជនមិនស្គាល់មុខមួយក្រុមនោះបាននាំគ្នាបើករថយន្តបន្តដំណើរទៅមុខបាត់ស្រមោលបន្សល់សំបកគ្រាប់នៅនឹងកន្លែងហេតុចំនួន៣គ្រាប់ ។

ក្រោយកើតសមត្ថកិចមូលដ្ឋានបានចុះមកដល់និងបានពិនិត្យនៅកន្លែងកើតហេតុហើយសន​្និដ្ឋានថាពិតជាមានករណីផ្ទុះអាវុធ៣គ្រាប់ប្រាដកមែនទើបសមត្ថកិច្ចប្រមូលយកសំបកកាទុស្សទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងកក់២ដើម្បីស្រាវជ្រាវ បន្ត ៕ សុខាសែនជ័យ


ចែករំលែក៖