ភ្នំពេញៈ ក្រុមអាជីវករប្រមាណ២០៤នាក់ មានតូបលក់ដូរនៅក្នុងផ្សារពិភពថ្មី កំបូល ផ្ទុះការតវ៉ាទាមទារ ឲ្យថៅកែផ្សារ បញ្ចុះតម្លៃឈ្នួលតូបបន្ទាប់ពីកាលក់ដូមិនសូវដាច់។
កាផ្ទុះតាវ៉ានេះបានកើតឡើង កាលពីព្រឹក អង្គារ ខែបុស្ស ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ2017នេះ នៅមុខផ្សារពីភពថ្មី កំបូល ផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមអាជីវករទាំងអស់ស្នើសុំដល់ម្ចាស់ក្រុមហ៊ុន ក្នុងលក្ខខណ្ឌចំនួន៣ចំណុច ដូចខាងក្រោមះ
ទី១ ស្នើសុំបង់ត្រឹម៤០ភាគរយ ក្នុងអាណត្តិចាស់(៦ខែ) ។
ទី២ ស្នើសុំបង់៥០ភាគរយ ក្នុងរយៈពេល៤ឆ្នាំបន្តទៅមុខ ។
ទី៣ ប្រាក់កក់ដំបូង មានសុពលភាពរហូត ។
សូមបញ្ជាក់ថា ក្នុងកិច្ចសន្យា ដំណាក់កាលដំបូងក្នុងរយៈពេល៦ខែ ក្រុមហ៊ុនមិនឲ្យបង់លុយឡើយ តែដល់ដំណាក់កាលទី២ ក្នុងកុងត្រាចាស់ ក្រុមហ៊ុនតម្រូវឲ្យបង់លុយ៦០ភាគរយ ជាតម្លៃមួយធ្វើឲ្យអាជីវករមានការតវ៉ាតែម្តង ព្រោះលក់អត់ដាច់ គ្មានអតិថិជនចូលទិញ ទើបអាជីវករប្រមូលផ្តុំគ្នាតវ៉ាទាមទារឲ្យថៅកែ ម្ចាស់ក្រុមហ៊ុនបញ្ចុះតម្លៃឲ្យពួកគាត់សិន រងចាំ មានអតិថិជនចេញចូល ទិញទំនិញ ពេញផ្សារ ចាំគិតតម្លៃពេញទៅចុះ ។
តែទោះជាយ៉ាងណាក្តី បងប្អូនអាជីវករ ទាំងអស់ក្នុងផ្សារពិភពថ្មី បានត្រឹមបិទទ្វារតូប មកប្រមូលផ្តុំគ្នាតវ៉ា នឹងទទូចស្នើរសុំ ក្តីមេត្តានិងយោគយល់ ពីម្ចាស់ក្រុមហ៊ុន តែប៉ុណ្ណោះ៕ សុខាសែនជ័យ