ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នារបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ២គ្រឿងបុកគ្នាក្នុងទិសដៅបញ្ច្រាសពីជើងទៅត្បូង កាលពីថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៨និង៣៦នាទី នៅចំណុចផ្លូវ314D ស្ថិតនៅភូមិទួលត្របែក ឃំុប្រសូត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមនគរបាលស្រុកស្វាយទាបបានប្រាប់កាសែតនគរវត្តថា បុរសដែលរងរបួសមានឈ្មោះអ៊ុច វុធទិន អាយុ35ឆ្នាំ រស់នៅភូមិព្រៃរំដួល ឃំុប្រសូត ស្រុកស្វាយទាប ខេត្តស្វាយរៀងនិង អ្នករួមដំណើរម្នាក់ឈ្មោះ ហស្បតិ៍ អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអង្គតាមោគ ឃំុប្រសូត ស្រុកស្វាយទាប ស្វាយរៀង ខណៈជិះម៉ូតូម៉ាក់ ហុងដាសេ 125 សេរី ឆ្នាំ2007 ឡើងតែម ឆ្នាំ2014 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1A 3195 ខូចខាតយ៉ាងដំណំ។

ចំណែកភាគីម្ខាងទៀតមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុបានរត់គេចខ្លួនបន្សល់ម៉ូតូសេរីឆ្នាំ 2013 ព៌ណខ្មៅ ពាក់ស្លាក់លេខ ស្វាយរៀង 1D 4318នៅនឹងកន្លែង។

តាមសាក្សីបានប្រាប់ថា មុនកើតហេតុគេឃើញបុរស២នាក់បានជិះម៉ូតូ១គ្រឿងម៉ាក ហុងដាសេ 125 សេរី ឆ្នាំ2007 ឡើងតែម ឆ្នាំ2014 ព៌ណខ្មៅ ធ្វើដំណើរទិសដៅពីជើងទៅត្បូង ហើយស្រាប់តែមានម៉ូតូសេរីឆ្នាំ 2013 ពណ៌ខ្មៅ ជិះដោយបុរសម្នាក់ពីត្បូងទៅជើង ក៏បុកគ្នាយ៉ាងពេញទំហឺងបណ្ដាលឲ្យដួលរណូលរណែលពេញផ្លូវ។

ក្រោយមក ដោយឃើញភាពការមិនស្រួល អ្នកបើកម៉ូតូហុងដាសេ១២៥ សេរី ២០១៣ បានរត់គេចខ្លួនភ្លាមៗតែម្ដង។

ជនរងគ្រោះ២នាក់ត្រូវបានសមត្ថកិច្ចបញ្ជួនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។

រីឯមធ្យោបាយទាំងពីរគ្រឿង សមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលប្រសូតដើម្បីដោះស្រាយពេលក្រោយ៕ យឹម សុថាន


ចែករំលែក៖