ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្តីលួចមានស្រីថ្មី ប្រពន្ធយកកាំបិតចាក់ពោះរបួសជាការព្រមាន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសជាប្តីបានរងរបួសតិចតួចដោយជាការព្រមានពីប្រពន្ធ ខណៈដែលប្តីលួចមានស្រីថ្មី ហើយប្រពន្ធតាមទាន់យកកាំបិតចាក់ត្រូវត្រង់ពោះនៅមុខផ្ទះស្រីស្នេហ៍ តែរឿងនេះប្តីមិនប្តឹងផ្តល់នោះទេ សុខចិត្តឌុបប្រពន្ធទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺថែមទៀត។

ហេតុការប្រពន្ធយកកាំបិតចាក់ប្តីនៅមុខផ្ទះស្រីស្នេហ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៧ នៅក្នុងភូមិសុភី ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមសម្តីរបស់មន្ត្រីនគរបាលប៉ុស្តិ៍ឲ្យ ដឹងថា បុរសជាប្តីដែលប្រពន្ធយកកាំបិត ចាក់របួសតិចតួចនោះឈ្មោះ កែវ នី អាយុ ៤៥ឆ្នាំ មុខរបរកសិករ រស់នៅជាមួយប្រពន្ធ កូនក្នុងភូមិខ្វាន ឃុំខ្ទម្ពក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រីឯប្រពន្ធបុរសរងគ្រោះ ឈ្មោះ មាស អូន អាយុ៤៥ឆ្នាំ រស់នៅជា មួយប្តី។ ចំណែកស្រីស្នេហ៍ត្រូវបានគេស្គាល់ ឈ្មោះ ភឹម ថាង អាយុ៤២ឆ្នាំ ជាមេភូមិ រស់នៅក្នុងភូមិសុភី ឃុំសំរោងទង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ។

តាមសម្តីរបស់មន្ត្រីដដែលបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺប្តីស្ត្រីខាងលើតែងតែមករស់នៅក្នុងផ្ទះស្រីស្នេហ៍ ខាងលើជាយូរមកហើយដោយយូរៗមក ម្តងធ្វើឲ្យប្រពន្ធតាមដានដឹង។ រហូតដល់ យប់កើតហេតុប្រពន្ធនិងកូនបុរសរងគ្រោះបានជិះម៉ូតូតាមប្តីរហូតដល់ផ្ទះស្រីស្នេហ៍ខាងលើ ហើយពេលទៅដល់ផ្ទះស្រីស្នេហ៍បានហៅប្តីឲ្យចេញមកក្រៅផ្ទះរួចហើយ ក៏ទាញកាំបិតចុងស្រួចចាក់លើពោះប្តី បណ្តាលឲ្យរងរបួសតិចតួច។ ពេលនោះប្តីក៏មិនបានដាក់ពាក្យបណ្តឹងដែរ ហើយអ្វី ដែលគួរឲ្យចាប់អារម្មណ៍នោះគឺក្រោយពី ដឹងថា ខ្លួនខុសហើយនោះបុរសជាប្តីបាន ឌុបប្រពន្ធនិងកូនទៅសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺថែមទៀត ។

មន្ត្រីនគរបាលបានបន្តថា តាមសម្តី ប្រពន្ធរបស់បុរសខាងលើនិយាយប្រាប់ថា គាត់ចាក់ប្តីជាការព្រមានតែពេលនេះគ្មានលុយទេអាចលក់ស្រូវ៣បាវហើយមើលទៅបានមើលប្តីជា ។

ដោយសារមិនមានការប្តឹងផ្តល់អ្វីនោះសមត្ថកិច្ចក៏មិនបានឃាត់ខ្លួនប្រពន្ធនោះដែរ ៕ សេនាស័ក្តិ


ចែករំលែក៖