ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ លើកឡើងពីសមិទ្ធផលសំខាន់ៗលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ មុនឆ្លងឆ្នាំចាស់២០១៧ និងឈានចូលឆ្នាំ២០១៨នេះ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០១៧ ឈានចូលឆ្នាំ២០១៨ នៅរមណីយដ្ឋានវត្តភ្នំ នារាត្រីថ្ងៃទី ៣១ ខែធ្នូ នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធនានា នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលពុះពារសម្រេចបានសមិទ្ធផលលើគ្រប់វិស័យនៅក្នុងឆ្នាំចាស់ ឆ្នាំ២០១៧ ដែលជិតនឹងកន្លងផុតទៅ ហើយស្នូរជួងឆ្នាំថ្មីនឹងពន្លឺឡើងនៅពេលបន្តិចទៀត។

នៅក្នុងរាត្រីនោះ អាជ្ញាធររាជធានីភ្នំពេញ ក៏បានរៀបចំកម្មវិធីផ្សាយបន្តផ្ទាល់ តាមរយៈ ទូរទស្សន៏រាជធានីប៉ុសិ៏លេខ៣ និងបាញ់កាំជ្រួច អបអរសាទរពិធីឆ្លងឆ្នាំសកល២០១៧ ឈានចូល២០១៨ នៅខាងមុខរមណីយដ្ឋានវត្តភ្នំ ។ ពិធីនេះធ្វើឡើងក្រោមវត្តមានលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងលោកម៉ប់ សារិនប្រធានក្រុមប្រឹក្សារាជធានី និងលោកស្រី ព្រមទាំងមន្ត្រីក្រោមឱវាទ មកពីបណ្តាលខណ្ឌទាំង១២ មានចំនួនរាប់ពាន់នាក់ ។ នារាត្រីថ្ងៃ៣១ ធ្នូនេះនៅរាជធានីភ្នំពេញ តាមផ្លូវសាធារណះនានា តាមសួនច្បារ តំបន់កំសាន្តនានាតាមដើមឈើភ្លើងភ្លឺព្រោងព្រាតចម្រុ ពណ៌ ស្រស់ស្អាតគួរអោយគយគន់ណាស់ មានប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានចូលរួមអបអសាទរ ដើរទស្សនាហូរហែរ ដោយក្ដីរីករាយ។

ពិធីនេះធ្វើឡើងចំរាត្រីថ្ងៃអាទិត្យ ទី៣១ខែធ្នូ ឆ្នាំ២០១៧ រៀបចំដោយ រដ្ឋបាលរាជធានីភ្នំពេញ ដោយមានការប្រគំតន្រ្តី និងបាញ់កាំជ្រួច ដើម្បីអបអរសាទរពិធីឆ្លងឆ្នាំសកល២០១៧ ឈានចូល២០១៨។ ក្នុងពិធីនេះដែរ នៅលើមហាវិថីព្រះនរោត្តម មុខក្រសួងសាធារណការនិងដឹកជញ្ជូន ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញក៏ត្រូវបានបិទការធ្វើចរាចរណ៍ជាបណ្តោះអាសន្នផងដែរ ដើម្បីឲ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាន នូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរ នៅតំបន់ជុំវិញកន្លែងប្រារព្ធពិធីនោះផងដែរ ។

សម្រាប់យប់ ថ្ងៃទី៣១នេះផងដែរ ប្រជាពលរដ្ឋ ភាគច្រើន តែងតែនិយមហៅថា (ខោនដោន ) COUNTDOWN ២០១៨ នេះដែរទីតាំងសម្រាប់ព្រឹត្តិការណ៍ឆ្លងចូលឆ្នាំថ្មី និងការប្រគុំតន្ត្រីដ៏ធំសម្បើមបានប្រព្រឹត្តិទៅនៅទីតាំងសាធារណៈចំនួន ៤កន្លែង ក្នុងនោះរួមមាន ១-រមណីយដ្ឋានវត្តភ្នំ២-សួនច្បារបទុមវតី ៣-សួនច្បារសម្តេច ហ៊ុន សែន៤-មជ្ឈមណ្ឌលកោះពេជ្រ ។

ពលរដ្ឋក្នុងរាជធានីភ្នំពេញ ភាគច្រើន បានសសេរ និងបង្ហោះរូបភាព តាមបណ្ដាញសង្គមហ្វេសប៊ុក ថា៖ ខ្ញុំសូមថ្លែងអំណរគុណ ដល់អាជ្ញាធរ រាជធានីភ្នំពេញ និង រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបាននាំប្រទេសអោយមានសន្តិភាព សុខសុវត្ថិភាព និង សំបូរសប្បាយ ជាមួយនឹងការថ្លែងអំណរគុណ គាត់ក៏បានជូនពរអោយសម្តេចតេជោមានសុខភាពល្អដើម្បីបន្តដឹកនាំប្រទេសជាពិសេស សំរាប់អណត្តិក្រោយឆ្នាំ២០១៨ នេះ ដើម្បីបន្តភាពរីកចំរើនគ្រប់វិស័យនៅក្នុងប្រទេស កម្ពុជា ៕ សំរិត


ចែករំលែក៖