ព័ត៌មានទាន់ហេតុការណ៍៖

កាស៊ីណូ រីច (Rich) នៅប៉ោយប៉ែតមានខ្មែរចូលលេង៩០ភាគរយ

ចែករំលែក៖

ប៉ោយប៉ែត៖ ទីតាំងល្បែងស៊ីសងរបស់កាស៊ីណូ រីច (Rich) នៅទីក្រុងប៉ោយប៉ែត មានប្រជាពលរដ្ឋខ្មែរចូល លេង៩០ ភាគរយ កំពុងលេងយ៉ាងគគ្រឹកគគ្រេង ដោយគ្មានអាជ្ញាធរមូលដ្ឋាន ចាត់វិធានការអន្តរាគមន៍បង្ក្រាបឡើយ បើទោះបីទីតាំងខាងលើនេះ បើកឲ្យខ្មែរចូលលេងដោយសេរីយ៉ាងណាក៏ដោយ។

ប្រជាពលរដ្ឋបានលើកឡើងថា ការវិនិយោគលើវិស័យ កាស៊ីណូ រាជរដ្ឋាភិបាល ដឹកនាំដោយ បានកំណត់ ក្នុងច្បាប់ឲ្យ តែជនបរទេស ចូលលេង តែប៉ុណ្ណោះ ។ ប៉ុន្តែ សម្រាប់ កាស៊ីណូ រីច (Casino Rich) ដែលមាន ទីតាំងនៅ ទល់មុខ រង្វង់មូល ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ គេសង្កេត ឃើញ អ្នកចូលលេង ល្បែងភាគច្រើន គឺជាខ្មែរ ប្រមាណ ៩០ភាគរយ ឯណោះ ដោយ សេរីបំពាន ទៅលើ បទបញ្ញត្តិ ច្បាប់ ហើយទើប ធ្វើឲ្យភាព អនាធិបតេយ្យ ចែកចាយ គ្រឿងញៀន រួមទាំង ចោរកម្ម ឆក់ប្លន់ និងបទល្មើស ឆ្លងដែន គ្រប់រូបភាព ហាក់បង្ក្រាប មិនចេះ អស់ទាល់ តែសោះ ។ បង្ក្រាប បទល្មើសមិនអស់ គឺផ្ដើមចេញ ពីប្រភព នៃការចាញ់ ល្បែងនេះឯង ទើបក្រសួង មហាផ្ទៃ ដាក់ចេញ នូវគោល នយោបាយ ភូមិឃុំមាន សុវត្ថិភាព ទាំង៩ ចំណុច ដើម្បី ទប់ស្កាត់ បទល្មើស ផ្សេងៗ ធានាសុខ សុវត្ថិភាព ជូនប្រជា ពលរដ្ឋ ។ ជាក់ស្ដែង កាស៊ីណូ រីច (Rich) ដែលអនុញ្ញាត ឲ្យខ្មែរ ចូលលេង ល្បែងបាន ដោយសេរី តើអាច ធានាសុខ សុវត្ថិភាព ជូនប្រជា ពលរដ្ឋ តាមគោល នយោបាយ ភូមិឃុំមាន សុវត្ថិភាព ដែលសម្រេច ដាក់ឲ្យ អនុវត្តដោយ ក្រសួង មហាផ្ទៃ និងប្រមុខ រាជរដ្ឋាភិបាល បានដែរឬទេ។

ជុំវិញ ទីតាំងល្បែងស៊ីសងរបស់កាស៊ីណូរិច (Rich) ដែលបើកឲ្យខ្មែរចូលលេងភ្នាល់លុយធំៗនេះ ត្រូវបានប្រជាពលរដ្ឋសំណូមពរដល់លោកអភិបាលខេត្ត មេត្តាចាត់វិធានការត្រួតពិនិត្យផង ហើយបើខុសច្បាប់ គួរតែបង្ក្រាប់មិនត្រូវទុកឲ្យលេងយ៉ាងនេះទៀត ព្រោះថា ប៉ះ ពាល់ដល់សុខសុវត្ថិភាពដល់ពួកគាត់។

បញ្ហាកស៊ីណូខាងលើដែលកំពុងតែបើកឲ្យពលរដ្ឋខ្មែរចូលលេងនេះ លោកអភិបាលខេត្តបន្ទាយមានជ័យអ្នកសារព័ត៌មានមិនអាចសុំការបកស្រាយបានឡើយ ព្រោះទូរសព្ទ័លោកកំពុងជាប់រវល់៕ វណ្ណា


ចែករំលែក៖