ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកតូ្បងឃុំ្ម ឃាត់ជនសង្ស័យ៥នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធការរក្សាទុកថ្នាំញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១១យប់ នៅចំណុចភូមិស្លាបក្តោង ឃុំជប់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ចុះសហការជាមួយប៉ុស្តិ៍រដ្ឋបាលជប់ ល្បាតឆែកឆេរ ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធនឹងការរក្សាទុកថ្នាំញៀន ។

សមត្ថកិច្ចបានឲ្យដឹងថា ដំបូងកម្លាំងបានឃាត់ជនសង្ស័យ២នាក់ ១.ឈ្មោះ សេង ហម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែររស់នៅភូមស្លាបក្តោង ឃុំជប់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និង ២.ឈ្មោះ ចាន់ ចង្រិត ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែររស់នៅភូមិ៣២ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្រោយឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានរកឃើញនៅលើខ្លួនមានម្សៅក្រាមពណ៌ស សង្ស័យ ថាថ្នាំញៀនចំនួន៥កញ្ចប់ ហើយបានបញ្ចូនជនសង្ស័យទាំង២នាក់មកអធិការនគរបាល ស្រុកត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ឆ្លងតាមការសួរចំលើយជាបន្តបន្ទាប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ យើងបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ទៀតបន្ថែមទៀត ១.ឈ្មោះ ចាន់ សីហា ហៅសី ភេទប្រុស អាយុ២៤ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងជ្រៃឃុំក្រឡា ស្រុក កំពង់សៀមខេត្តកំពង់ចាម ,២.ឈ្មោះ ស៊ាម ធារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពោន ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និង៣. ឈ្មោះ ស៊ិន ភារុណ ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែររស់នៅភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ ឆែកឆេរលើខ្លួនរកឃើញម្សៅក្រាមពណ៌សសង្ស័យថាថ្នាំញៀនចំនួន០២កញ្ចប់(សរុបថ្នាំញៀន០៧កញ្ចប់មនុស្ស០៥នាក់)។

បច្ចុប្បនជនសង្ស័យទាំងអស់បានបញ្ចូនមកអធិការដ្ឋាននគរបាលស្រុកតូ្បងឃុំ្ម ដើម្បី កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការ តាមនិតិវិធីច្បាប់៕ វណ្ណៈ

 


ចែករំលែក៖