ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចររវាងរថយន្តនិងម៉ូតូបុកគ្នាចំពីមុខពេញទំហឹងកាលពីៃថ្ងពុធ ២រោជ ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៦និង៣០នាទីនៅលើផ្លូវជាតិ លេខ១ ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ចំណុច ភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។
លោកហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាក់ចរាចរស្រុកកៀនស្វាយបានឲ្យដឹងថា ករណីនេះកើតឡើងរវាងម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1B- 6493បើកបរដោយឈ្មោះ ចន ឡងឌី ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅ ភូមិសហករណ៍ ឃុំពាមបន្ទារ ស្រុកកំពង់ត្របែកខេត្តព្រៃវែង បើកក្នុងទិសដៅភ្នំពេញ ទៅអ្នកលឿងតាមផ្លូវជាតិលេខ១ ។ ពេលមកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូបើកប្រជែងរថយន្ត១គ្រឿងទៀតដែលនៅពីមុខ គ្រានោះបានបុកជាមួយរថយន្តម៉ាក TOYOTA LAND CRUISER ពណ៌បៃតងចាស់ ពាក់ផ្លាកលេខ ខេមរភូមិន្ទ02 2-0095 បើកបរដោយជនមិនស្គាស់អត្តសញ្ញាណបើកក្នុងទិសដៅផ្ទុយគ្នា ពីអ្នកលឿងទៅភ្នំពេញបណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូឈ្មោះចន ឡងឌី ស្លាប់នៅកន្លែងកើតហេតុ ចំណែកម៉ូតូខ្ទេចទាំងស្រុង ហើយរថយន្តខូចខាតផ្នែកខាងមុខ ផ្ទុះពោងសុវត្ថិភាព រីឯអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។
លោកនាយផ្នែកបានបន្តថា ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូឈ្មោះ ចន ឡងឌី ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបើករំលោភចូលទៅលើចំណែកផ្លូវនៃយានយន្តបើកមកពីទិសដៅផ្ទុយ ។
បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចយកមកមរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់ ចំណែកសាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ សណ្តោស