ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែការពារថ្លៃជាងគេលើលោកធ្លាប់ធ្វើជាអ្នកលាងចាន

ចែករំលែក៖

កីឡាករ Virgil van Dijk ដែលជាខ្សែការពារមានតម្លៃខ្លួនខ្ពស់ជាងគេលើពិភព លោកធ្លាប់ធ្វើជាក្មេងលានចាននៅភោជនីដ្ឋានឈ្នោះ Oncle Jeanក្នុងប្រទេសហុល្លង់។

ម្ចាស់ហាងឈ្មោះ Jacques Lips បាននិយាយប្រាប់សារពត័មាន The Mirrorថា “van Dijk ធ្លាប់ជាបុគ្គលិកល្អម្នាក់។ គេលាងចានស្អាត និងធ្វើការបានល្អ។ គេប្រឹងប្រែងហ្វឹកហាត់ខ្លាំងណាស់ ដើម្បីក្លាយជាកីឡាករបាល់ទាត់អាជីព និងបានចូលរួមជាមួយក្រុមយុវជនមួយនៅហូឡង់ឈ្មោះថា Willem II។ ក្រោយចប់ការងារឪពុកគេតែងមកទទួលគេ។ ជារឿយៗខ្ញុំតែងប្រាប់គេថា គួរតែលាងឆ្នាំឲ្យច្រើនទៅ ហើយកុំព្យាយាមក្លាយជាកីឡាករអាជីពអីទៀតទៅ”។

ទោះបីជាម្ចាស់ភោជនីដ្ឋាននោះព្យាយាមបញ្ចុះបញ្ចូល Virgil van Dijkឈប់ស្រមៃធ្វើជាកីឡាករបាល់ទាត់អាជីព ក៏ ដោយ ក៏ ខ្សែការពារវ័យ២៦ឆ្នាំរូបនេះ មិនបោះបង់ក្តីស្រមៃរបស់ខ្លួនឡើយនៅតែបន្តខិតខំលេងបាល់ទាត់រហូតបានជោគជ័យដូចសព្វថ្ងៃ ៕ ដេវីត


ចែករំលែក៖