ខេត្តកំពត៖ ថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក មានការភ្ញាក់ផ្អើលមួយកើតឡើង ខណៈសិស្សសាលាប្រុស ស្រី នៃវិទ្យាល័យសម្តេចហ៊ុនសែនអង្គស្តុក ស្ថិតនៅភូមិស្តុក ឃុំសំឡាញ ស្រុកអង្គរជ័យ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយមិនទាន់ដឹងអំពីមូលហេតុ។
មន្ត្រីនគរបាលស្រុកអង្គរជ័យ បានឲ្យដឹងថា៖ សិស្សបានដួលសន្លប់ជាបន្តបន្ទាប់ រយៈពេល២ថ្ងៃជាប់ៗគ្នានេះ ដោយមិនទាន់ដឹងអំពីមូលហេតុអ្វីឡើយ ហើយនៅព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ សិស្សបានដួលសន្លប់ ចំនួន៩នាក់ រួមមាន ឈ្មោះ ១.ស អូនធំ ២.ថន ស្រីលក្ខ័ ៣.ថៃ ស្រីភា ៤.រេត សុចាន់លីដា ៥.តន គឹមម៉ីយ៉ា ៦.យ៉ាន ស្រីវិន ៧.សុន ស្រីង៉ែត ៨.ឈាង សុវណ្ណម៉ូលីកា និង ៩.រឿន ណាវិន ហើយកាលពីថ្ងៃម្សិលមិញ មានក្មេងសិស្សសាលានៃវិទ្យាល័យដដែលខាងលើ បានខ្យល់គរដួលសន្លប់ជាបន្តបន្ទាប់ ចំនួន ២៧នាក់ ដូចមានឈ្មោះខាងក្រោមៈ ១.សៅ សុផាត ២.រឿន ស្រីអូន ៣.ឃីម តុលា ៤.តន គឹមម៊ីយ៉ា ៥.បុល ស្រីនីន ៦.ស៊ឹម សានីតា ៧.គា សីភក្រ័ ៨.ប៉ែន គុណដារ៉ា ៩.គាន កនម៉ូនីកា ១០.ផន រីណា ១១.ចន លក្ខិណា ១២.ឡង ចន្ធី ១៣.ហ៊ន់ សុធារី ១៤.អ៊ុក ស្រីមាស ១៥.ង៉ែត ម៉ារី ១៦.ម៉ៅ ចន្ថន ១៧.វ៉ន ពុទ្ធារស្មី ១៨/ សន សូណាដា ១៩.ណែម ស្រីនិច្ច ២០. រឹម ស្រីហួយ ២១. ផលចាន់ស្រីពេជ ២២.លន ស្រីនិត ២៣.គឹម មុន្នីចាន់ទីម៉ា ២៤. មុយ ស្រីនិច ២៥. យ៉ង ស្រីពៅ ២៦. ទូច សំអាត និង ២៧.ស អូនធំ។
មន្ត្រីនគរបាលដដែល បន្តថា សិស្សសាលាដែលដួលសន្លប់ទាំងអស់ ខាងលើ តាមក្រុមគ្រូពេទ្យពិនិត្យ រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញ និងបញ្ចាក់ច្បាស់អំពីមូលហេតុ នៃការដួលសន្លប់របស់សិស្សៗរងគ្រោះនៅឡើយ ៕