ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុតកៅស៊ូជិត១០០ម៉ែត្រនៅមុខបេនឡានច្បារអំពៅ

ចែករំលែក៖

ភ្នំពេញៈ ដើម្បីកែលំអរសោភ័ណ្ឌភាព នៅ បេនឡានច្បារអំពៅអោយមានរបៀប រៀបរយ សណ្តាប់ធ្នាប់ល្អ នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ក្រុមការងារនៃមន្ទីសាធារណៈនៃមន្ទីរសាធារណៈការរាជធានីភ្នំពេញបានចាប់ផ្តើមអនុវត្តគំរោងចាក់អ៊ុតកៅស៊ូប្រវែងជិត១០០ម៉ែត្រនៅមុខបេនឡានច្បារអំពៅ បន្ទាប់ពីម្ចាស់បេឡានបានសិទ្ធវិនិយោគបន្តទៀត ។

លោករស់ សុភ័ក្តិ អភិបាលរងខណ្ឌច្បារអំពៅដែលចុះទៅពិនិត្យការចាក់អ៊ុតកៅស៊ូបានប្រាប់អ្នកយកពត៍មានដូច្នេះថា ផ្លូវដែលក្រុមការងារកំពុងតែចាក់អ៊ុតកៅស៊ូនេះបានកំរាស់៥សង់ទីម៉ែត្រ ទទឹក៥ម៉ែត្រ និងបណ្តោយជិត១០០ម៉ែត្រ ។ ចំពោះប្រភពថវិការក្នុងការស្ថាបនាគឺជាបន្ទុកម្ចាស់បេនឡានជាអ្នកចំណាយ ដោយសារម្ចាស់បេនឡានបានសិទ្ធវិនិយោគច្រើនឆ្នាំបន្តទៀត ដោយឡែកអាជ្ញាធរខណ្ឌជាអ្នកសម្របសម្រួលផ្នែកនីតិវិធីច្បាប់និងបច្ចេកទេសក្នុងការស្ថាបនា ។

លោកអភិបាលរងបានបន្តថា បន្ទាប់ពីចាក់អ៊ុតកៅស៊ួរួចរាល់ រថយន្តតាក់ស៉ីទាំងអស់មិនអនុញ្ញាតិអោយឈប់ចតចាប់ម៉ូយក្រៅបេនទៀតហើយ ព្រោះធ្វើអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈបង្កភាពអនាធិបតេយ្យពេញលើផ្លូវ ។ អ្វីដែលជាការចង់បានរបស់អាជ្ញាខណ្ឌគឺសូមអោយម្ចាស់បេនក៍ដូចជាម្ចាស់រថយន្តតាក់ស៉ីទាំងអស់ចូលជាមួយអាជ្ញាក្នុងការរៀបចំសណ្តាប់ធ្នាប់ កុំយកចិញ្ចើមផ្លូវសាធារណៈធ្វើជាកន្លែងឈប់ចតរថយន្តហើយរត់ចាប់ម៉ូយប្រសេចប្រសាចតទៅទៀត ចាប់ពីពេលនេះតទៅអាជ្ញាធរមិនយោគយល់ឡើយ ៕ សណ្តោស


ចែករំលែក៖