ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារជាតិ៖ សេដ្ឋកិច្ចកម្ពុជាបន្តកើនឡើងក្នុងរង្វង់ ៦,៩ភាគរយនៅឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបាន ប្រកាសថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅ ឆ្នាំ២០១៧ បន្តរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងរង្វង់៦,៩ភាគរយគាំទ្រជាចម្បងដោយ វិស័យកាត់ដេរ សំណង់ ទេសចរណ៍ និង វិស័យធនាគារ។

របាយការណ៍ពីកំណើនសេដ្ឋកិច្ចនេះ ត្រូវបានលើកឡើងក្នុងសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងទិស ដៅការងារឆ្នាំ២០១៨របស់ធនាគារជាតិ នៃកម្ពុជា ថ្ងៃទី៤-៥ ខែមករា ឆ្នាំ២០១៨ នៅខេត្តកំពង់ចាម។

លោកស្រី ជា សិរី អគ្គនាយិកាធនាគារ ជាតិនៃកម្ពុជាបានលើកឡើងថា ស្ថានភាព សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៧បន្តរីកចម្រើន គួរឱ្យកត់សម្គាល់ស្របពេល ដែលអត្រា អតិផរណាត្រូវបានរក្សាក្នុងកម្រិតទាប ប្រមាណ៣ភាគរយ ហើយអត្រាប្តូរប្រាក់ ត្រូវបានរក្សាឱ្យមានស្ថិរភាពជាមធ្យម ៤.០៥០រៀលក្នុងមួយដុល្លារអាមេរិក ដែលបង្កបរិយាកាសអំណោយផលដល់ ការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាព ក្រីក្រស្របតាមគោលនយោបាយម៉ាក្រូ សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។

សូមរម្លឹកថា ធនាគារជាតិនៃកម្ពុជាក៏ បានប្រកាសថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០១៦ មានកំណើន៧ភាគរយ។ សម្រាប់ ឆ្នាំ២០១៨ ធនាគារជាតិបានប្រកាសថា អតិផរណាត្រូវបានរំពឹងថា មានកម្រិត ប្រហាក់ប្រហែលនឹងឆ្នាំ២០១៧ ដោយ មានកម្រិតទាបប្រមាណ៣ភាគរយដោយ សារការផ្គត់ផ្គង់រូបិយវត្ថុ ស្ថិតក្នុងកម្រិត សមស្រប គួបផ្សំនឹងការថយល្បឿននៃការ ឡើងថ្លៃប្រេង៕ ហេង នរិន្ទ្រ


ចែករំលែក៖