ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួន២នាក់ជាមុខសញ្ញាថ្មីឆក់កាបូបតាមផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ០៨និង៣០នាទី នគរបាលចរាចរជើងគោក ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុច មុខស្ថានទូតសិង្ហបូរី ផ្ទះលេខ១០០A ផ្លូវព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) កាលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង០៦,៣០ នាទីនៅចំណុចមុខហាងលក់ស៊ីឌីសាន់ដេ ផ្លូវព្រះសីហនុ កែងផ្លូវលេខ៦៣ ក្រុម៤៤ ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ១-ឈ្មោះ អឿន រិទ្ធ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកកំផ្លៀញ ឃុំទឹកវិល
ស្រុកស្អាង ខេត្តកណ្តាល ជាមុខសញ្ញា ថ្មី មានផ្ទុកសារធាតុក្នុងខ្លួន និង២-ឈ្មោះ អ៊ុត រ៉ុង ភេទ ប្រុស អាយុ ១៨ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ជាមុខសញ្ញាថ្មី មានផ្ទុកសារធាតុក្នុងខ្លួន ។

វត្ថុតាងចាប់យក ម៉ូតូម៉ាក SUZUKI NEX ពណ៌លឿង សេរីឆ្នាំ២០១៤ លេខតួ៣០៩២៥១ លេខម៉ាស៊ីន ៣០៩២៥១ ពាក់ស្លាកលេខភ្នំពេញ ១CZ-៨៧៥១ ។

បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យរាជធានីកសាងសំណុំរឿង និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕


ចែករំលែក៖