ព័ត៌មានទាន់ហេតុការណ៍៖

Philippe Coutinho អវត្តមាន៣សប្តាហ៍ពីក្រុម Barcelona ដោយសារបួសសល់ពីក្រុមហង្សក្រហម

ចែករំលែក៖

កីឡាករអន្តរជាតិប្រេស៊ីល Philippe Coutinho ដែលទើបតែផ្លាស់មកលេងឲ្យក្លិប Barcelonaក្នុងតម្លៃខ្លួន១៤២លានផោននឹងមិនអាចចូលលេងឲ្យក្លិបនៅអេស្ប៉ាញនេះ រយៈពេល៣សប្តាហ៍ដោយសារតែរបួសភ្លៅសល់កាលពីគាត់នៅលេងឲ្យក្រុមហង្សក្រហម Liverpool ។

Philippe Coutinho បានមកពិនិត្យសុខភាពជាមួយនឹងក្លិប Barcelona កាលពីថ្ងៃចន្ទហើយលទ្ធផលបញ្ជាក់ថាគាត់នៅមានរបួសភ្លៅមិនទាន់ជាសះស្បើយនៅឡើយទេ ទើបធ្វើឲ្យគាត់អវត្តមានពេលក្រុមហង្សក្រហមLiverpool ប៉ះក្រុមBurnley កាលពីថ្ងៃទី១ ខែមករានៅអង់គ្លេស Premier League។

ក្លិបBarcelona បានចេញសេចក្តីថ្លែងការណ៍មួយថា “Coutinho នៅមានរបួសភ្លៅខាង ស្តាំនៅឡើយ។ គាត់ត្រូវអវត្តមានរយៈពេល២០ថ្ងៃ។ គាត់ប្រហែលជាអាចចូលលេងឲ្យ ក្រុមលើកដំបូងពេលប៉ះក្រុម Espanyol នៅថ្ងៃទី៤ ខែកុម្ភៈ” ។

គួររំលឹកថា កីឡាករវ័យ២៥ឆ្នាំ Philippe Coutinho បានចុះហត្ថលេខាលើកិច្ចសន្យា រយៈពេល៥ឆ្នាំជាមួយនឹងលោកJosep Maria Bartomeu ប្រធានក្លិបBarcelona ៕ ដេវីត


ចែករំលែក៖