បច្ចុប្បន្នតំបន់ជាច្រើននៅលើពិភពលោក ប្រឈមនឹងអាកាសធាតុត្រជាក់ សម្លាប់មនុស្សជាច្រើន ដូចជានៅក្នុងប្រទេស ចិន ឥណ្ឌា អាមេរិកនិងអឺរ៉ុប ជាដើម ។ ដោយឡែកនៅក្នុងប្រទេសអូស្ត្រាលីវិញបែរជារងនូវការវាយប្រហារដោយរលក កម្តៅ។
ទីក្រុងស៊ីដនីជាទីក្រុងពាណិជ្ជកម្ម ដ៏ សំខាន់បំផុតនៅក្នុងប្រទេសអូស្ត្រាលី បាន រងនូវការវាយប្រហារដោយរលកកម្តៅមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល៨ទសវត្ស កន្លងមក ដោយមានកម្តៅក្តៅខ្លាំងរហូត ដល់ជិត៥០អង្សាសេ។
តាមសារព័ត៌មានស៊ីនហួបានផ្សាយ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ថា ក្រុង ស៊ីដនី ទើបតែជួបប្រទះ នឹងកម្ដៅថ្ងៃដ៏ក្តៅ បំផុត សម្រាប់ក្រុងនេះ ក្នុងរយៈ ពេល៧៩ ឆ្នាំមកហើយ ខណៈដែលសីតុណ្ហភាពខ្ពស់ គឺ៤៧,៣អង្សាសេ កាលពីថ្ងៃអាទិត្យ កន្លងទៅ ដែលធ្វើឲ្យក្តៅបំផុតនៅលើភព ផែនដី ។
សីតុណ្ហភាពបើគិត ចេញពីពន្លឺព្រះ អាទិត្យ ដែលចាំងនោះគឺមាន ៤៧,៨ អង្សាសេ ដែលមាននៅក្នុងកំណត់ត្រា នៅក្នុងឆ្នាំ១៩៣៩ ហើយតំបន់នេះ មាន កម្ដៅខ្ពស់ជាងគេបង្អស់ ។
ថ្មីៗនេះ ដោយសាររលកកម្ដៅខ្លាំង បានបង្កឲ្យមានអគ្គិភ័យកើតឡើងជាហូរហែ នៅតាមតំបន់ទូទាំងរដ្ឋ New South Wales របស់ប្រទេសអូស្រ្តាលី ហើយតំបន់ ខ្លះនៅស៊ីដនី ក៏បានព្រមាន អំពីគ្រោះអគ្គិ ភ័យមួយចំនួនដែរ ៕ ម៉ែវ សាធី