ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ក្រុមចោរលួចម៉ូតូនិងគាស់ផ្ទះដ៏សកម្មចំនួន៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមជំនាញលួចនិងគាស់ផ្ទះដ៏សកម្មក្នុងរាជធានីត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី ២ ធ្វើកាឃាត់ខ្លួនចំនួន៤នាក់ចំណែកបក្ខពួកផ្សេងទៀតកំពុងរត់គេចខ្លួន ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះល្វែងសង់ទុកចោលចំនួន 12 ល្វែងក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី ២ខ័ណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១.ឈ្មោះ មាន សុភ័ក្រ អានឿនអាយុ២៨ឆ្នាំស្នាក់ផ្ទះល្វែងដែលគេទុកកាកាបទី ខណ្ឌពោធិ៍សែនជ័យជាទី២.ឈ្មោះ ឆិល អូនអាយុ២៦ឆ្នាំ ទី៣.ឈ្មោះ ហោម ផនអាយុ២៨ឆ្នាំនិង ទី៤. ឈ្មោះ សុខ វិបុត្រ អាយុ២៦ឆ្នាំមុខរបរនិងស្នាក់នៅជាមួយគ្នា ។

សមត្ថកិច្ច បានឲ្យដឹងទៀតថា តាមចម្លើយរបស់ជនសង្ស័យទាំងអស់នេះគឺជាមុខសញ្ញាចាស់ដែលធ្លាប់ជាប់ពន្ធនាគារ ខណៈដែលចេញពីពន្ធនាគារវិញ នោះបានធ្វើសកម្មភាពលួចគាស់ផ្ទះជាច្រើនលួចម៉ូតូជាច្រើនករណីក្នុងនោះរួចបានម៉ូតូចំនួន ១៥គ្រឿងនិងរបស់របរទ្រព្យសម្បត្តិមានតម្លៃជាច្រើនទៀតផងដែរ។

សមត្ថកិច្ចបានបន្តថា បន្ទាប់ពីមានប្រជាពលរដ្ឋមកដាក់ពាក្យបណ្តឹងជាច្រើនករណីនោះ គឺលោកយឹម សារ៉ាន់ អធិការដ្ថានខណ្ឌពោធិ៍សែនជ័យបានបញ្ជាអោយស្រាវជ្រាវរហូតតាមប្រមាញ់ ក្រុមចោរលួចម៉ូតូ និងទ្រព្យសម្បត្ដិប្រជាពលរដ្ឋគាស់ផ្ទះបានមួយសម្បុកនៃតែម្ដងសរុប៤ នាក់និងបក្ខពួកផ្សេងទៀតកំពុងតែរត់គេចខ្លួន និងដកហូតវត្ថុតាងសម្រាប់ធ្វើសកម្មភាពជាច្រើនផងដែរ ។

បច្ចុប្បន្នជនសង្ស័យកំលាំងទំនាញ ប៉ុស្តិ៍ កាកាបទី ២កំពុងកសាងសំណុំរឿងបញ្ជូនបន្តទៅផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្តតាមផ្លូវច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖