រដ្ឋមន្ត្រីការបរទេសអីុរ៉ង់ លោក Javad Zarif ត្រូវបានអញ្ជើញទៅកាន់អឺរ៉ុបដើម្បី ពិភាក្សាពីការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល បណ្តាលឲ្យមានអ្នកស្លាប់ របួស និង ចាប់ ខ្លួនជាច្រើននាក់។ នៅទីក្រុងធំៗរបស់អីុរ៉ង់នាពេលកន្លងមក ក្នុងនោះមានទីក្រុង Tehran, Mashhad , Isfahan និង Rasht មានបាតុកម្មកើតឡើងតាំងពី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧រហូតមកទល់ពេលនេះ បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជា ច្រើន។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បាន និយាយ កាលពីថ្ងៃទី៨ ខែមករាថា សហ ភាពអឺរ៉ុប នឹងធ្វើការអញ្ជើញរដ្ឋមន្ត្រីការ បរទេស របស់ប្រទេសអុីរ៉ង់ ឲ្យចូលរួមកិច្ច ពិភាក្សាគ្នា ស្តីអំពីការធ្វើបាតុកម្មតវ៉ា ប្រឆាំង រដ្ឋាភិបាលអុីរ៉ង់ ដែលកើតឡើង នាពេលថ្មីៗនេះ នៅក្នុងប្រទេសអុីរ៉ង់។
លោក Sigmar Gabriel បានប្រាប់ ប្រព័ន្ធផ្សព្វផ្សាយ អាល្លឺម៉ង់ ZDF ដោយ មិនផ្តល់សេចក្តីលម្អិតថា “រួមគ្នាជាមួយនឹង ប្រធានគោលនយោបាយ បរទេសរបស់ សហភាពអឺរ៉ុប យើងបានយល់ស្របគ្នា ធ្វើការអញ្ជើញរដ្ឋមន្ត្រីការបរទេសអុីរ៉ង់ ប្រសិន បើអាចទៅរួច នៅសប្ដាហ៍ក្រោយនេះ”។
គួរបញ្ជាក់ថា មានមនុស្សចំនួន ២១ នាក់ បានស្លាប់ និងរាប់រយនាក់ផ្សេងទៀត ត្រូវចាប់ខ្លួន ចាប់តាំងពីថ្ងៃទី២៨ ខែធ្នូមក ស្របពេលដែលការតវ៉ាជុំវិញភាពលំបាកផ្នែកសេដ្ឋកិច្ច បានប្រែក្លាយជា ការតវ៉ា ប្រឆាំងរដ្ឋាភិបាលអុីរ៉ង់ទាំងស្រុង ដោយ មានទាំងការវាយប្រហារ ទៅលើអគាររដ្ឋា ភិបាល និងលើប៉ុស្តិ៍ប៉ូលិសផង។
អឺរ៉ុប អាមេរិកត្រូវបាន អីុរ៉ង់រិះគន់ថា បានលូកដៃចូលកិច្ចការផ្ទៃក្នុងបង្កការអុកឡុក បញ្ឆេះការក្រោកឡើងប្រឆាំងនឹងរដ្ឋាភិបាលអុីរ៉ង់។ រដ្ឋាភិបាលអុីរ៉ង់ បានរិះគន់រដ្ឋាភិ បាលអាមេរិករបស់លោក ដូណាល់ ត្រាំ ចំពោះការបញ្ឆេះ ដឹកនាំ និងគាំទ្រ បាតុកម្ម កុបកម្មនាពេលថ្មីៗនេះ នៅក្នុងប្រទេសអុី រ៉ង់នេះបើយោងតាមការចុះផ្សាយ របស់ទី ភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៨។
នៅក្នុងអង្គប្រជុំពិសេសរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអុីរ៉ង់លោក Abdolreza Rahmani Fazli បានប្រាប់សមាជិកសភា អំពីភាព ចលាចលនាពេលថ្មីៗនេះ នៅក្នុងប្រទេស ខណៈដែលរដ្ឋមន្ត្រីស៊ើបអង្កេតលោក Mahmoud Alavi បានផ្តល់របាយការណ៍ អំពីឫសគល់ និងមូលហេតុរបស់ពួកគេឈានដល់ការធ្វើបាតុកម្មនេះ។
លោក Mirzaei ត្រូវបានគេដកស្រង់ សម្តីដែលបានលើកឡើងថា “វាត្រូវបានគេ សង្កត់ធ្ងន់ថា ធាតុបរទេស និងជាពិសេស សហរដ្ឋអាមេរិក បានដើរតួនាទីជាមូល ដ្ឋានក្នុងការបង្កើត និងរៀបចំការបះបោរ ថ្មីៗ”។
ពាក់ព័ន្ធនឹងស្ថានភាពនៅក្នុងប្រទេសអីុរ៉ង់នោះដែរ រុស្ស៊ីបានព្រមានវ៉ាស៊ីនតោន កុំឲ្យធ្វើអន្តរាគមន៍អ្វីមួយ ចូលកិច្ចការ ផ្ទៃក្នុង ប្រទេសអុីរ៉ង់។ ការព្រមាននេះ គឺ ក្រោយពី លោកប្រធានាធិបតីអាមេរិកាំង ដូណាល់ ត្រាំ បានសន្យាគាំទ្រចលនាតវ៉ា ប្រឆាំង ទល់នឹងអាជ្ញាធរអុីរ៉ង់។
“យើងសូមព្រមាន សហរដ្ឋអាមេរិក កុំឲ្យប៉ុនប៉ងធ្វើអន្តរាគមន៍អ្វីមួយ ចូលកិច្ច ការផ្ទៃក្នុង នៃ សាធារណរដ្ឋ អ៊ិស្លាមអុីរ៉ង់ – សេចក្តីនេះ ថ្លែងដោយលោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Riabkov ក្នុងបទសម្ភាសន៍ឲ្យទៅទីភ្នាក់ងារព័ត៌មានផ្លូវការ រុស្ស៊ី ITAR-TASS។
អ្នកការទូតរុស្ស៊ីជាន់ខ្ពស់រូបនេះ បន្ថែម ថា ៖ អ្វីៗដែលកំពុងប្រព្រឹត្តទៅ នៅអុីរ៉ង់ គឺជាកិច្ចការផ្ទៃក្នុង ដែលទាក់ទាញស្មារតី សហគមន៍អន្តរជាតិ ប៉ុន្តែ ខ្ញុំជឿជាក់ថា ប្រទេសជិតខាងរបស់យើងនេះ ដែលរដ្ឋាភិបាលគេជាមិត្តនឹងរុស្ស៊ី មុខជានឹងចេះ ជម្នះលើ ស្ថានការណ៍លំបាកបច្ចុប្បន្ន។
គួរនិយាយថា សេចក្តីថ្លែងការណ៍នេះ របស់មូស្គូ បន្លឺឡើង គឺមួយថ្ងៃក្រោយពី លោកដូណាល់ ត្រាំបានសន្យា គាំទ្រដល់ “ កាលៈទេសៈ ដែលឈានមកដល់ បើ សម្រាប់ប្រជាពលរដ្ឋអុីរ៉ង់ សាកល្បងក្តោប ក្តាប់ឡើងវិញ ការត្រួតពិនិត្យលើ រដ្ឋាភិបាល ពុករលួយ”។
ប្រទេសអុីរ៉ង់ ជាទីដែល កាលពីថ្ងៃពុធ កន្លងមក មានបាតុកររាប់ម៉ឺននាក់ បាន ចុះថ្នល់ នៅតាមទីក្រុង ជាច្រើន សម្ដែង ការគាំទ្រដល់រដ្ឋាភិបាល នាប៉ុន្មានថ្ងៃចុង ក្រោយ ស្រាប់តែបោកបក់ដោយរលកតវ៉ាទល់នឹងស្ថានភាពយ៉ាប់យ៉ឺននៃសេដ្ឋកិច្ច និង ប្រឆាំងរដ្ឋអំណាចតែម្តង។ សរុបទៅ ក្នុងរលកតវ៉ាទាំងនោះដែលហែហមដោយអំពើហិង្សា មានមនុស្សស្លាប់អស់ ២១ នាក់ និងរាប់រយនាក់ ត្រូវបានឃាត់ខ្លួន។
តាំងពីមានផ្ទុះឡើងជាភាពវឹកវរនោះ លោក ដូណាល់ ត្រាំ បង្កើនគ្មានឈប់ការវាយប្រហារទៅលើរបបគ្រប់គ្រងនៅអុីរ៉ង់ ទាំងបញ្ចេញយោបល់ថា “ ពេលផ្លាស់ប្តូរ” បានមកដល់ហើយ នៅអុីរ៉ង់។
លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ដែលកាលពីខែវិច្ឆិកា បានបំពេញទស្សន កិច្ច នៅក្រុងតេអេរ៉ង់ ចេះបង្ខិតប្រទេសរុស្ស៊ី នាប៉ុន្មានឆ្នាំចុងក្រោយឲ្យបានជិតដិតនឹងប្រទេសអុីរ៉ង់សម្រាប់ជាគុណប្រយោជន៍ ភូមិសាស្ត្រ-នយោបាយរបស់ប្រទេស ទាំងពីរ។
ក្រុមអ្នកឯកទេសលើកឡើងថា ប្រសិន បើរដ្ឋាភិបាលអីុរ៉ង់ មានភាពទន់ជ្រាយ នោះរដ្ឋាភិបាលនេះនឹងត្រូវដួលរលំដោយស្នាដៃលោកខាងលិច ដែលជំរុញឲ្យពល រដ្ឋអីុរ៉ង់ ប្តូររបបដឹកនាំនយោបាយ ដើម្បី ទទួលបានសេរីភាព។ប៉ុន្តែយោធាអីុរ៉ង់ បានប្រកាសថា នឹង ចូលរួមបង្ក្រាមក្រុម បាតុករ ប្រសិនបើនៅបង្កអសន្តិសុខក្នុង សង្គមនោះ៕ ម៉ែវ សាធី