ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីគយប្រចាំការនៅស្រុកស្រែអំបិលចាប់ផ្តើមធុំក្លិនពុំសូវស្រួលបណ្តើរៗហើយ

ចែករំលែក៖

ខេត្តកោះកុង៖ ប្រធានការិយាល័យគយ និងរដ្ឋាករស្រុកស្រែអំបិល ខេត្តកោះកុង លោក គង់ សំរេច ត្រូវបានសមត្ថកិច្ចនានាបង្ហើបថា បានលេចធ្លាយរឿងពុំសូវស្រួលហើយដោយមន្ត្រីគយរូបនេះអនុវត្តខុសពីតួនាទីរបស់ខ្លួនលួចដោះលែងរថយន្តដឹកទំនិញធុនធំគ្មានបង់ពន្ធជាថ្នូរនឹងលុយក្រោមតុយ៉ាងច្រើន ។

បើយោងតាមរយៈប្រភពច្បាស់ការណ៍ មួយបានបញ្ជាក់ថា មានសាឡង់ដឹកទំនិញ ជាច្រើនប្រភេទរួមមាន ទំនិញសុីម៉ងត៍ គ្រឿងអេឡិចត្រូនិក ស្រាបៀរ គ្រឿង ម៉ាស៊ីនជជុះ គ្រឿងទេសជាច្រើនប្រភេទ ដែលដឹកចេញពីប្រទេសថៃត្រូវបានគេនាំចូលនិងផ្ទេរដាក់ឡើងលើរថយន្តនៅចំណុចកំពង់ផែស្រែអំបិលថ្មីដោយគ្មានការត្រួត ពិនិត្យនិងបង់ពន្ធឲ្យបានត្រឹមត្រូវឡើយ។

តាមប្រភពដដែលបានលួចបង្ហើបថា កាលពីប្រហែលជាង១ខែមុននេះក្រុមអធិការកិច្ចបានចុះអង្កេតតំបន់ប្រមូលពន្ធស្រុកស្រែអំបិលរកឃើញថា មានរថយន្ដដឹក ទំនិញចេញតាមផែនេះជាង៥០គ្រឿង តែមានចុះបញ្ជីនិងបង់ពន្ធត្រឹមត្រូវចូលរដ្ឋ មានត្រឹមតែ២៥គ្រឿងប៉ុណ្ណោះ។ ចំណែក ឯប៉ុន្មានគ្រឿងទៀត ជាពិសេសពេលយប់ ត្រូវបានមន្ត្រីគយចំណុចខាងលើ្រលែង ចេញដោយរាប់ក្បាលឡានយកលុយក្រោមតុតែប៉ុណ្ណោះ ឬប្រើយុទ្ធសាស្ត្របន្លំតួលេខទំនិញតែម្តងដោយចំនួនទំនិញច្រើនតែតួលេខចំណូលបានតិចតួចដែលធ្វើឲ្យការប្រមូលពន្ធមិនមានតុល្យភាពតាមទំនិញជាក់ស្តែងនិងបាត់បង់ចំណូលរដ្ឋដោយ មិនដឹងខ្លួន ។

ពាក់ព័ន្ធករណីរឿងអាស្រូវខាងលើនេះ លោក គង់ សំរេច ប្រធានការិយាល័យគយ និងរដ្ឋាករស្រែអំបិលពុំអាចសុំការបំភ្លឺណាមួយបានទេជុំវិញករណីខាងលើនេះដោយពុំអាចទំនាក់ទំនងបាន។ ម្យ៉ាងទៀតពេលទូរស័ព្ទចូលហើយបែរជាលោកឆ្លើយប្រាប់ថា អ្នកសារព័ត៌មានទូរស័ព្ទច្រឡំលេខទៅវិញ ៕ ហេង សូរិយា


ចែករំលែក៖