ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បត៍ ១០ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួង លោក ពេជ្រ វាសនា អគ្គនាយករងកិច្ចការរដ្ឋបាល ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកចាត់ចែង គម្រោងការប្រេីប្រាស់ធនធានទឹកនៅតាមអាងស្ទឹង (RBWRU) បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គម្រោង RBWRU ដើម្បីពិនិត្យមើលលើវឌ្ឍនភាពការងាររបស់គម្រោង បញ្ហាខ្លះៗដែលបានជួបប្រទះក្នុងពេលកន្លងមក និងលើកផែនការសកម្មភាពសម្រាប់អនុវត្តនៅខែបន្ទាប់ ៕