ព័ត៌មានទាន់ហេតុការណ៍៖

សង្កាត់ផ្សារដេប៉ូ៣ ជាសំបុកកន្លែងកត់កន្ទុយលេខ ចាប់ក៏ចាប់ បើកក៏បើក មិនញញើតអាជ្ញាធរ និងសមត្ថកិច្ចដែនដី សូម្បីបន្តិច

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះអាជ្ញាធរខណ្ឌទួលគោក ដឹកនាំដោយទៀវ សំអឿន អភិបាលរងខណ្ឌបានចុះបង្ក្រាបទីតាំងកត់កន្ទុយលេខចំនួន២កន្លែង នៅច្រកដឿងហែម ខាងក្រោយសណ្ឋាគារ ជាលី សង្កាត់ផ្សារដេប៉ូ៣ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៦នាក់ និងចាប់យកវត្ថុតាង ជាឯកសារកត់ឆ្នោត ប្រាក់មួយចំនួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយមនុស្ស៤នាក់ត្រូវបានដោះលែងដោយសារមិនពាក់ព័ន្ធ ដោយឡែកមនុស្ស២នាក់ ជាប់ពន្ធនាគារបណ្តោះអាសន្នមកទល់បច្ចុប្បន្ន។

ប្រតិបត្តិការនេះប្រជាជនក្នុងមូលដ្ឋាន គាំទ្រពីចំណាត់ការរបស់លោក អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក ខណះសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានមើលមិនឃើញ និងមិនដល់ថ្នាក់ស្តីបន្ទោសចោទថាគាត់ទទួលលាភសក្ការៈពីកន្លែងកន្ទុយលេខនោះទេ តែប្រជាជនរិះគន់ថា៖ ជាវប្បធម៍ គឺពួកគាត់មានចរិកកន្ទេលធំបន្លំដេក។

ប៉ុន្តែនៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូូវនឹងថ្ងៃ ១១ ខែមករា ឆ្នាំ ២០១៨ អង្គភាព«នគរវត្ត»បានទទួលទូរស័ព្ទពីប្រជាជននៅមូលដ្ឋានសង្កាត់ផ្សារដេប៉ូ៣បន្ថែមទៀត។ មុនដំបូងគាត់សសើនិងគាំទ្រអង្គភាពគេហទំព័រ«នគរវត្ត» ក៏ដូចជាអង្គភាពគេហទំព័រ«នគរវត្ត» កាសែត«នគរវត្ត» ថា៖ ពិតជាព័ត៍មានរហ័ស សសេរចំគោលដៅ មានន័យថាព័ត៍មានបែបនេះគឺមានការចូលរួមចំណែកជួយសង្គម ពិសេសករណីលុបបំបាត់បនល្បែងសុីសង ធានានូវសន្តិសុខ សុវត្ថិភាពតាមមូលដ្ឋាន។

ក្រោយមកប្រជាជនដដែលគាត់បែរជាស្តីបន្ទោសធ្ងន់ៗម៉ាទំហឹងវិញម្តង ដោយគាត់ប្រើពាក្យថា៖ កន្លែងកត់កន្ទុយលេខក្នុងសង្កាត់ផ្សារដេប៉ូ៣ មានដល់៨កន្លែងសសេរតែ២កន្លែងនៅច្រកឌឿងហែម ខាងក្រោយសណ្ឋាគារ ជាលី តែប៉ុណ្ណោះ…គាត់បន្តថា៖ ចុះនៅសល់៦កន្លែងទៀត មេចមិនសសេរអោយអាជ្ញាធរខណ្ឌបានជ្រាបផង ឬលាក់ទុកដើម្បីកត្តាយោគយល់..?មានដូចជា៖ ទី១-នៅខាងក្រោយសណ្ឋាគាររីហ្គែល១កន្លែង ទី២-នៅច្រកឌៀងហែម ជិតកន្លែងចាប់ថ្ងៃមុន២កន្លែងតែម្ខាងផ្លូវម្នាក់ ទី៣-នៅជិតស៊ុបយីហោ ឡុក ឡុក ឡុក ផ្លូវ១១២ ១កន្លែង ទី៤-នៅទល់មុខហាងគុយទាវ «មាន មាន »១កន្លែង និងទី៥-នៅតាមបណ្តោយផ្លូវ២៣៣ ផ្ទះលេខ៧B មាន១កន្លែងនោះជាដើម..?

ប្រជាជនបានលើកឡើងថា៖ ករណីទីតាំងកត់កន្ទុយលេខ នៅតាមបណ្តោយផ្លូវ២៣៣ ផ្ទះលេខ៧Bនេះ មិនដឹងជាខ្សែខាងណាទេ ធានាថាចាប់មិនបាន ព្រោះលើកមុនចាប់ម្តង ស្រាប់តែមានការបញ្ជាអោយដឹកមនុស្សមកវិញ ពិតជាមិនធម្មតា។ ពេលនេះបើចាប់ទៀតក៏ពិបាកដែរ ដោយសមត្ថកិច្ច អាជ្ញាធរ ត្រូវរូវគ្នា អាចផ្តល់ដំណឹងជាមុនអោយឈប់ឬផ្អាកមួយដង្ហើមចង្រិតសិន រងចាំស្ងប់បន្តិចអាចដំណើរការទៀត។

ពាក់ព័ន្ធប្រជាជនរិះគន់ថា៖ មូលដ្ឋានសង្កាត់ផ្សារដេប៉ូ៣ ជាសំបុក បនល្បែងសុីសងកត់កន្ទុយលេខ លោកនាយប៉ុស្តិបានអោយដឹងតាមទូរស័ព្ទថា៖ ចាំគាត់អោយមន្ត្រីចុះមើល ដោយលោកមានភារកិច្ច បង្ក្រាបចាប់ម៉ូតូអត់កញ្ចក់ ស្លាកលេខ និងអត់ពាក់មួកសុវត្ថិភាពជាដើម។

ប្រជាជនបង្ហើបថា៖ មុនអាជ្ញាធរខណ្ឌចុះចាប់កន្លែងកត់កន្ទុយលេខច្រកដឿងហែម ខាងក្រោយសណ្ឋាគារ ជាលី គឺលោកមេប៉ុស្តិបានទៅប្រាប់មុន តែមេឆ្នោតមានខ្នង និងមិនញញើតក៏បន្តបើកលក់ ទើបចាប់បានត្រង់មិនជឿមេប៉ុស្តិនេះឯង។

ប្រជាជនក្នុងមូលដ្ឋានមានជំនឿលើចំណាត់ការអាជ្ញាធរខណ្ឌ ប្រសិនបើពួកគាត់បានដឹង។ ដោយឡែកសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានសង្កាត់ផ្សារដេប៉ូ៣ ជាមួយនិងមេបនល្បែងក្លាយទៅជាមាត់និងធ្មេញ ផ្សាភ្ជាប់សាច់ឈាមជាមួយគ្នាទៅហើយមើលទៅ..? ពួកគាត់សំណូមពរអោយអាជ្ញាធរខណ្ឌបន្តបង្ក្រាបអោយអស់ ដើម្បីភាពសុខសាន្ត សន្តិសុខ សុវត្ថិភាពចំពោះការរស់នៅរបស់ពួកគាត់ អាចគេចផុតពីបទល្មើស លួច(ចោរកម្ម ឆក់)ប្លន់ ឬអំពើល្មើសផ្សេងៗ ខណះបនល្បែងជាប្រភពផ្តើមអោយមានបទល្មើសកើតឡើងក្នុងសង្គមនោះ។ ពិសេសគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព មានលក្ខណះល្អបើអាជ្ញាធរ សមត្ថកិច្ចក្នុងដែនដីខ្លួនគ្រប់គ្រងមានឆន្ទះអនុវត្ត។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូូវនឹងថ្ងៃ ១១ ខែមករា ឆ្នាំ ២០១៨« នគរវត្ត»មិនអាចទាក់ទងសុំការបំភ្លឺពីលោកអធិការនគរបាលខណ្ឌ ទួលគោកបានទេ។ តែកន្លងទៅលោកបានអះអាងនិងសន្យាថា៖ មិនអោយមានដាច់ខាតចំពោះទីតាំងបើកបនល្បែងសុី៕ ដោយ៖ សុខ ខេមរា


ចែករំលែក៖