ភ្នំពេញ៖ នៅព្រឹកមិញនេះ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំទ្វេភាគីជាមួយ លោកនាយករដ្ឋមន្រ្តីចិន Li Keqiang រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាប្រទេសកម្ពុជា បានអញ្ជើញចូលរួមជាសហអធិបតីជាមួយ លោកនាយករដ្ឋមន្រ្តីចិន Li Keqiang នៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន១៩:
១)អនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីការលើកកម្ពស់បន្ថែមការអភិវឌ្ឍមជ្ឈមណ្ឌល ផ្ទេរបច្ចេកវិទ្យាកម្ពុជា-ចិន ។
២)អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចការប្រតិបត្តិការលើការលើកកម្ពស់គុណភាពផលិតផល។
៣)កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស។
៤)លិខិតប្ដូរសារ ស្ដីពីគម្រោងជួសជុលរាជវាំងនៅអង្គរ ។
៥)លិខិតប្ដូរសារ ស្ដីពីការផ្ដល់ជូនបរិក្ខារមួយកញ្ចប់។
៦)អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីគម្រោងដំណើរនៃក្ដីស្រឡាញ់ពីបេះដូងនៅកម្ពុជា ។
៧) អនុស្សារណៈ នៃការយោគយល់គ្នា ស្ដីពីការរៀបចំផែនការរួមលើការអភិវឌ្ឍកសិកម្មទំនើបនៅកម្ពុជា។
៨)អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអង្គការស្រាវជ្រាវដំណាំស្រូវ។
៩)កិច្ចព្រមព្រៀងស្ដីពីការអនុវត្តគម្រោងការបង្កើតមជ្ឈមណ្ឌលបង្កាត់ និងអភិរក្សពូជឈើមានតម្លៃខ្ពស់នៅកម្ពុជា ។
១០)កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់ខ្សែអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ដំណាក់កាលទី ២ ។
១១)កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ ៣ (ចោមចៅ បែកគូស ក្រុងកំពត) ។
១២)អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រត្តិការទៅវិញទៅមក ។
១៣)កិច្ចព្រមព្រៀងសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ។
១៤)កិច្ចព្រមព្រៀងស្ដីពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។
១៥)អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីពាណិជ្ជកម្មអង្ករ។
១៦)កិច្ចសន្យាសម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី 500kv ជាឆ្អឹងខ្នងសម្រាប់បណ្ដាញជាតិ និងភ្ជាប់អនុតំបន់ ។
១៧)កិច្ចព្រមព្រៀងក្របខណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការណ៍ហិរញ្ញប្បទាន សម្រាប់គម្រោងអាកាសយានដ្ឋានភ្នំពេញ(ថ្មី)ប្រទេសកម្ពុជា។
១៨)កិច្ចព្រមព្រៀងក្របខណ្ឌ ស្ដីពីគម្រោងបាញ់បង្ហោះផ្កាយរណប តេជោ ១ ។
១៩)កិច្ចព្រមព្រៀងស្ដីពី គម្រោងវិនិយោគ លើការសាងសង់ និងប្រតិបត្តិការកំពង់ផែស្ទឹងហាវ។
បន្ទាប់ពីពិធីចុះហត្ថលេខា និងប្តូរសាររួមគ្នារួចមក គឺមានការប្រកាសជាផ្លូវការនូវគម្រោងអភិវឌ្ឍន៍មួយចំនួនដែលកម្ពុជាបានសំរេចជាមួយភាគីចិន ដែលក្នងនោះគឺមានគម្រោង ១)“ដំណើរនៃក្តីស្រឡាញ់ពីបេះដូង” នៅកម្ពុជា ដែលភាគីចិននឹងផ្តល់ការវះកាត់ជួយកុមារកម្ពុជាដែលមានបញ្ហាជំងឺបេះដូងចំនួន១០០ នាក់ ដែលមានរយះពេល៣ឆ្នាំ, ២)-គម្រោងសាងសង់អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ( ក្នុងបរិវេណមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យព្យាបាលជំងឺទូទៅ នៅខេត្តត្បូងឃ្មុំ, ៣)-គម្រោងប្លង់ស្ថាបត្យកម្មអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ