ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យថ្មី ប្តេជ្ញាទប់ស្កាត់និងបង្រ្កាបគ្រឿងញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទើបទទួលតំណែងថ្មីលោកឧត្តមសេនីយ៍ត្រី បោន ប៉ិន បានប្រកាសប្តេជ្ញាទប់ស្កាត់និងបង្រ្កាបគ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់ គ្រាដែលលោកមើលឃើញថា បញ្ហាគ្រឿងញៀនកំពុងបង្កឱ្យប៉ះពាល់បញ្ហាអសន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរ និងបានរីករាលដាលពីទីក្រុងរហូតដល់ទីជនបទនោះហើយ។ មិនតែប៉ុណ្ណោះអ្នករងគ្រោះដោយគ្រឿងញៀនមានការកើនឡើងជាលំដាប់គួរឱ្យព្រួយបារម្ភ។

ការថ្លែងខាងលើពីសំណាក់មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ត្រី បោន ប៉ិន បានធ្វើឡើងក្នុងពិធីប្រកាសផ្ទេរភារកិច្ចននិងតែងតាំងមុខតំណែងបំពាក់ឋានន្តរសក្តិ មេបញ្ជា ការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី និងក្រុងប៉ោយប៉ែត នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក៏បានប្រមានដល់នាយទាហានពលទាហានអាវុធហត្ថក្រោមបង្គាប់ទាំងអស់ត្រូវកុំពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀន បើសិនរកឃើញថាអាវុធហត្ថណាំានជាប់ពាក់ព័ន្ធឃុបឃិតទទួលផលប្រយោជន៍ពីបទល្មើសគ្រឿងញៀនត្រូវដកហូតនិងបណ្តេញចេញពីក្របខណ្ឌអាវុធហត្ថ និងត្រូវប្រឈមមុខជាមួយផ្លូវច្បាប់ទៀតផងដែរ។

ការថ្លែងប្តេជ្ញាទប់ស្កាត់បង្រ្កាបគ្រឿងញៀនពីសំណាក់ពីសំណាក់មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ត្រី បោន ប៉ិន គ្រាដែលមានសេចក្តីរាយការណ៍ឱ្យដឹងថា មានសមត្ថកិច្ចមូលដ្ឋានមូយចំនួនបានជាប់ពាក់ព័ន្ធលាក់បាំង ថ្នាក់លើពីបទល្មើសគ្រឿងញៀនកើតឡើងនៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា មេបញ្ជាការមូលដ្ឋានកងរាជងាវុធហត្ថចំនួន២ស្រុកក្រុង ត្រូវបានផ្លាស់ប្តូរនិងតែងតាំងមុខតំណែង ប្រកាសតែងតាំផ្ទេរភារកិច្ច លោកវរសេនីយ៍ត្រី ជា ដា អតីតមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត មកកាន់តំណែងជានាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត ជំនួសដោយលោកអនុសេនីយ៍ឯក ងួន ណារ៉ូ មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថស្រុកអូរជ្រៅ មកកាន់តំណែងជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ ប្រកាសតែងតាំងផ្ទេរភាកិច្ចលោកវរសេនីយ៍ត្រី រស់ សំបូរ អតីតមេបញ្ជាការមូលដ្ឋានអាវុធហត្ថ ស្រុកមង្គលបូរី មកកាន់តំណែងជាជានាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តជំនួសដោយលោកអនុសេនីយ៍ឯក ងួន ភិរម្យ ពីមេបញ្ជាការងមូលដ្ឋានអាវុធហត្ថ ស្រុកមង្គលបូរី មកជាមេបញ្ជាការមូលដ្ឋានអាវុធហត្ថ ស្រុកមង្គលបូរី៕ សំ វិច្ឆិកា


ចែករំលែក៖