ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិអាមេរិកម្នាក់គាំងបេះដូងដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់ Red House

ចែករំលែក៖

ខេត្តព្រះសីហនុ ៖នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨​ វេលាម៉ោង១៥និង១៥នាទីមានករណីជនបរទេសជនជាតិអាមេរិក១នាក់ស្លាប់នៅចំណុចផ្ទះសំណាក់ Red House ស្ថិតក្នុង ក្រុម១៦ ភូមិ០៣ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ។

តាមការរៀបរាប់ពីឈ្មោះ អោក អែម ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ អ្នកទទួលភ្ញៀវ បច្ចុប្បន្នស្នាក់នៅបុរី ប៊ីអេស ក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានឲ្យដឹងថា: ជនរងគ្រោះបានចូលមកជួលបន្ទប់ស្នាក់នៅតាំងពីថ្ងៃទី០១-០៥-២០១៧ មកម្ល៉េះ។

រហូតដល់ថ្ងៃទី១១-០១-២០១៨ វេលម៉ោង ១៣:៣០នាទី មានភ្ញៀវនៅជាប់បន្ទប់ បានចុះមកប្រាប់ថា នៅបន្ទប់លេខ២៤ មានក្លិនស្អុយចេញពីបន្ទប់ ក្រោយមកគាត់ ក៏បានឡើងទៅមើលជាមួយអ្នកគ្រប់គ្រង ពេលចាក់សោបើកទ្វារបន្ទប់ចូលទៅក៏ឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែបាត់ទៅហើយ ភ្លាមនោះគាត់ ក៏បានរាយការណ៍ជូនសមត្ថកិច្ចឲ្យមកត្រួតពិនិត្យតែម្តង។

ឆ្លងតាមការត្រួតពិនិត្យនិងសន្និដ្ឋានជំហ៊ានដំបូង របស់លោកវេជ្ជៈបណ្ឌិត សែ​ ជូសិទ្ធិជោតិ អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្រ្ត បានឲ្យដឹងថា: ជនរងគ្រោះ (សាកសព) ស្លាប់ដោយសារ គាំងបេះដូង។

បច្ចុប្បន្នសពត្រូបានយកទៅរក្សាទុកនៅវត្តឥនញ្ញាណ ហៅវត្តក្រោម រង់ចាំការចាត់ចែងពីស្ថានទូត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖