ខេត្តព្រះសីហនុ៖ ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅក្បែរសណ្ឋាគារ យ៉ាចឺក ពាណិជ្ជ ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានថ្លែងថា សាកសពឈ្មោះ LIN JIARONG ភេទ ប្រុស អាយុ៣៤ ឆ្នាំសញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ E90053683 សុពលភាពថ្ងៃទី 13-03-2027 មានទិដ្ឋាការលេខ EI 01164338 សុពលភាពថ្ងៃទី 17-05-2018 ។
ករណីនេះលោកវរៈសេនីយ៍ឯក សា រ៉ាត់ វិជ្ជា ជាប្រធានការិយាល័យ បច្ចេកទេស និងវិទ្យាសាស្ត បានប្រាប់ឲ្យដឹងថា ឆ្លងតាមការត្រួតពិនិត្យកោសល្យវិច្ចយ័រួចបានឲ្យដឹងថា ជាករណីអត្តឃាត ដោយលោតសម្លាប់ខ្លួន ពីលើសណ្ឋាគារយ៉ាចឺកពាណិជ្ជ។
បច្ចុប្បនសពត្រូវបានយកមករក្សាទុកនៅក្នុងសាលមន្ទីរពេទ្យបង្អែកខេត្ត៕ ឆ្លាម សមុទ្រ