ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភ នូវព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ចំនួន ៣.០០០ដុល្លារអាមេរិក ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ត្រីមាសទី១ (ខែមករា កុម្ភៈ និងខែមីនា) ឆ្នាំ២០១៨ នេះ។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសារលិខិត ៖