ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារព្យាបាលជំងឺមហារីក និងសម្ភព ដែលមានឈ្មោះថា «អគារតេជោសន្តិភាព» នៅមន្ទីរពេទ្យកាល់ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលជំងឺមហារីក និងសម្ភពដ៏ថ្មីសន្លាងមួយទៀតនៅក្នុងបរិវេណមន្ទីរពេទ្យកាលម៉ែត្រ។

«អគារតេជោសន្តិភាព» នេះមានលក្ខណៈពិសេសដែលរៀបចំនិងរចនាដោយស្ថាបត្យករជាតិ និងអ្នកជំនាញការអន្តរជាតិ ដែលបែងចែកចេញជាពីរផ្នែកដាច់ពីគ្នា ដោយរក្សាបាននូវសុវត្ថិភាពខ្ពស់រវាងមជ្ឈមណ្ឌលជាតិជំងឺមហារីក និងសម្ភព។ អាគារនេះគឺត្រូវបានសាងសង់ឡើងអំពីបេតុងអាម៉េមានទទឹង ៤០.៥០ម៉ែត្រ បណ្តោយ ៤៨.៦០ម៉ែត្រ មានកម្ពស់ ៩ជាន់ មានតម្លៃជាង២៣លានដុល្លារ


ចែករំលែក៖