ព័ត៌មានទាន់ហេតុការណ៍៖

នៅក្នុងឆ្នាំ២០១៨នេះប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ទំាង១០អាចបន្តរក្សាតំណែងឬទេ?

ចែករំលែក៖

តាមរបាយការណ៍របស់ធនាគារពិភព លោក WB បានចេញផ្សាយជាសាធារណៈបង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិក ចិន និងជប៉ុននៅតែជាប្រទេសដែលមានសេដ្ឋកិច្ច នាំមុខគេដដែលនៅលើពិភពលោក សម្រាប់ឆ្នាំ២០១៧កន្លងមក។ ប៉ុន្តែនៅឆ្នាំ ២០១៨ខាងនេះ តើប្រទេសទាំង៣នេះនៅតែបន្តរក្សាតំណែងកំពូលតារាងដែរឬទេ?

ស្ថានភាពសេដ្ឋកិច្ចប្រែប្រួលដោយ សារតែគោលនយោបាយ ពិភពលោកប្រែ ប្រួល ពិសេសគឺ អាមេរិក ដែលជាប្រទេសមានសេដ្ឋកិច្ចខ្ពស់ជាងគេបំផុត ។នៅពេល នេះអាមេរិក និងចិនកំពុងប្រឈមនូវបញ្ហាពាណិជ្ជកម្មនឹងគ្នា ដោយអាមេរិកដំឡើង ពន្ធនាំចូលពីប្រទេសចិន។

ខាងក្រោមនេះ គឺប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ជាងគេបំផុត ចំនួន១០ តាម របាយការណ៍ WB៖

១៖ សហរដ្ឋអាមេរិក ដែលមានសេដ្ឋ កិច្ចស្មើនឹង ២៤% នៃសេដ្ឋកិច្ចទូទាំងពិភព លោក និងមានតម្លៃជាទឹកប្រាក់ចំនួន១៨ លានលានដុល្លារអាមេរិក។

២-ប្រទេស ចិន ដែលមានសេដ្ឋកិច្ច ស្មើនឹង ១៤,៨% នៃសេដ្ឋកិច្ចទូទាំងពិភព លោក និងមានតម្លៃជាទឹកប្រាក់ចំនួន១១ លានលានដុល្លារអាមេរិក។

៣- ប្រទេស ជប៉ុន ដែលមានសេដ្ឋកិច្ច ស្មើនឹង ៥,៩% នៃសេដ្ឋកិច្ចទូទាំងពិភព លោក និងមានតម្លៃជាទឹកប្រាក់ចំនួន៤,៤លានលានដុល្លារអាមេរិក។

៤-ប្រទេស អាល្លឺម៉ង់ ដែលមានសេដ្ឋ កិច្ចស្មើនឹង ៤,៥% នៃសេដ្ឋកិច្ចទូទាំងពិភព លោក និងមានតម្លៃជាទឹកប្រាក់ចំនួន ៣,៤លានលានដុល្លារអាមេរិក។

៥-ចក្រភព អង់គ្លេស ដែលមានសេដ្ឋ កិច្ចស្មើនឹង ៣,៩% នៃសេដ្ឋកិច្ចទូទាំង ពិភពលោក និងមានតម្លៃជាទឹកប្រាក់ចំនួន២,៩លានលានដុល្លារអាមេរិក។

៦-ប្រទេស បារំាង ដែលមានសេដ្ឋកិច្ច ស្មើនឹង ៣,៣% នៃសេដ្ឋកិច្ចទូទាំងពិភព លោក និងមានតម្លៃជាទឹកប្រាក់ចំនួន២,៤លានលានដុល្លារអាមេរិក។

៧-ប្រទេស ឥណ្ឌា ដែលមានសេដ្ឋកិច្ច ស្មើនឹង ២,៨% នៃសេដ្ឋកិច្ចទូទាំងពិភព លោក និងមានតម្លៃជាទឹកប្រាក់ចំនួន២,១លានលានដុល្លារអាមេរិក។

៨-ប្រទេស អុីតាលី ដែលមានសេដ្ឋកិច្ច ស្មើនឹង ២,៥% នៃសេដ្ឋកិច្ចទូទាំងពិភព លោក និងមានតម្លៃជាទឹកប្រាក់ចំនួន១,៨លានលានដុល្លារអាមេរិក។

៩-ប្រទេស ប្រេសុីល ដែលមានសេដ្ឋ កិច្ចស្មើនឹង ២,៤% នៃសេដ្ឋកិច្ចទូទាំងពិភព លោក និងមានតម្លៃជាទឹកប្រាក់ចំនួន១,៨លានលានដុល្លារអាមេរិក។

១០-ប្រទេស កាណាដា ដែលមាន សេដ្ឋកិច្ចស្មើនឹង ២,១% នៃសេដ្ឋកិច្ចទូទាំង ពិភពលោក និងមានតម្លៃជាទឹកប្រាក់ចំនួន១,៦លានលានដុល្លារអាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖