ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់រួមជាមួយកញ្ឆាក្រៀម១០គីឡូក្រាម

ចែករំលែក៖

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរូបគេបានធ្វើសកម្មភាពដឹកជញ្ជូនកញ្ឆា ដែលមានប្រមាណ១០គីឡូក្រាម ដែលហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពី ថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង០១នាទី ស្ថិតនៅចំណុចភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

សមត្ថកិច្ចស្រុកគិរីវង់ បានឲ្យដឹងថា ជនសង្ស័យខាងលើ ឈ្មោះកែវ ភូ ភេទប្រុស អាយុ១៨ឆ្នាំមានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។ ក្រោយឃាត់ខ្លួន កម្លាំងជំនាញបាន ដកហូតបានវត្ថុតាងរួមមាន កញ្ឆាក្រៀមចំនួន៩ដុំ ទម្ងន់១០គីឡូក្រាម និងម៉ូតូ១គ្រឿង។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕ ភ្នំដា


ចែករំលែក៖