ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាគ្រឿងញៀនម្នាក់ត្រូវនគរបាលក្រុងព្រះសីហនុចាប់ខ្លួនជាមួយនឹងថ្នាំញៀន៤កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកអនុសេនីយ៍ ឯកតាក រៀមអធិការរងនគរបាលក្រុងព្រះសីហនុទទួលការងារប្រឆាំង បទល្មើសបានឲ្យដឹងថា៖ ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៧ ថ្មីៗ នេះ កម្លាំងអធិការដ្ឋាននគរបាលក្រុង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ បានបង្រ្កាបបទល្មើសគ្រឿងញៀនមួយ ករណីឃាត់ខ្លួនជនសង្ស័យ១នាក់ ចាប់យកបានថ្នាំញៀនចំនួន៤កញ្ចប់ នៅក្រុម ១៨ ភូមិ ១ សង្កាត់លេខ ៤ ក្រុង.ខេត្តព្រះសីហនុ ។

ជនសង្ស័យឈ្មោះ ទៀ វុទ្ធី ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្រុមទី ១០ ភូមិ ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបានមាន៖ ម្សៅក្រាមពណ៌សថ្លា១ កញ្ចប់ធំ និង៣ កញ្ចប់តូច,ទូរសព្ទ័ ២ គ្រឿង និងម៉ូតូ ១ គ្រឿង ។

បច្ចុប្បន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ ឆ្លាម សមុទ្រ

 

 


ចែករំលែក៖