ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ពុំ​ទាន់​កំណត់​ថ្ងៃ​ជំនុំជម្រះ​ទេ​រឿងក្តីមាន់ជល់ដ៏ល្បីនៅអរិយក្សត្រ​

ចែករំលែក៖

ខេត្តកណ្តាល៖ មន្ត្រី​តុលាការ​ ថ្លែង​ថា​ រហូតមកទល់​ពេលនេះ​ លោក​ សាយ​ សម្ផស្ស​សេរី​ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្ត​កណ្ដាល​ ពុំ​ទាន់​កំណត់​ថ្ងៃ​ជំនុំជម្រះ​ ទេ​ ចំពោះ​សំណុំរឿង​មាន់ជល់ដ៏ធំនៅឃុំអរិយក្សត្រដែលមានម្ចាស់ទីតាំងឈ្មោះ​ ថៃ​ ផានី​ ហៅម៉ាប់អូស្ត្រាលី​ ។

គួរ​បញ្ជាក់​ថា​ ជនត្រូវចោទ​ ថៃ​ ផានី​ ហៅម៉ាប់អូស្ត្រាលី​ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ​ កាលពីថ្ងៃទី០៥​ ខែធ្នូ​ ឆ្នាំ២០១៧​ ក្រោមការចោទប្រកាន់ពីបទ”ភ្នាក់ងារ ល្បែង ស៊ីសង ខុសច្បាប់ “តាម មាត្រា ៥ច្បាប់ ស្តីពី ការ បង្ក្រាប ល្បែង ស៊ីសង “។

បទល្មើសនេះ​ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំនិងពិនិយជាប្រាក់ពី៥លានរៀលទៅ២០លានរៀល​ ។

ចន្លោះពេលនេះ​ មាន់ជល់ចំនួន៩២ក្បាល​ ត្រូវបានកម្ទេចចោលហើយ​ តាមដីកាសម្រេចរបស់តុលាការ។

សូម បញ្ជាក់ ថា ម្ចាស់សង្វៀនជល់មាន់ដ៏ធំចំនួនពីរ កន្លែង ត្រូវ បាន បញ្ជូនទៅសួរនាំបន្ត នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីរូបគេបានចូលខ្លួ នប្រគល់ឱ្យនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។

ចំណាត់ការ ដ៏ ក្តៅ របស់ សមត្ថកិច្ច នេះ បន្ទាប់ពីមានបទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជា ឱ្យ ម្ចាស់ សង្វៀនជល់មាន់ល្មើសច្បាប់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល និងនៅស្រុកបាទី ខេត្តតាកែវ ឱ្យ ប្រគល់ខ្លួន ឱ្យ កម្លាំងសមត្ថកិច្ច ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។ ន

សម្តេច តេជោ ផ្តល់ បទសម្ភាសន៍ ថា “ខ្ញុំបញ្ជាឱ្យ អ្នកនៅពីក្រោយខ្នង ករណីបើកសង្វៀនជល់មាន់ដ៏ធំនៅ អរិយក្សត្រ ខេត្តកណ្តាល ប្រគល់ខ្លួន ឱ្យ សមត្ថកិច្ចជាបន្ទាន់។ បើពួកគេមិនប្រគល់ខ្លួនទេ ខ្ញុំនឹង បញ្ជាឱ្យ សមត្ថកិច្ចតាមចាប់ខ្លួន ឱ្យ ខាងតែបាន ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ដោយគ្មានការលើកលែង ឬបន្ធូបន្ថយ បើទោះអ្នកទាំងនោះជាក្មួយ ឬក៏ក្មួយប្រសារបស់ខ្ញុំក៏ដោយ”។

ប្រតិបត្តបង្រ្កាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលរបស់លោកប្រមាណ១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថ ជាង២០នាក់។ ប្រតិបត្តិការក្នុងរូបភាពដ៏ធំបែបនេះ ក៏បានកើតឡើងដូចទៅនឹងប្រតិបត្តិការ នៅក្នុងទឹកដី ស្រុកបាទី ខេត្តតាកែវ ដែលអភិបាលខេត្ត លោក ឡាយ វណ្ណៈ ដែលដឹកនាំកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងទាហាន ចុះទៅបង្ក្រាបទីតាំង សង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំ និងដុះស្លែផងដែរ។ក្រោយចុះបង្ក្រាបនេះ សមត្ថកិច្ចបានសម្រេចកម្ទេចទីតាំងសង្វៀនជល់មាន់ដ៏ធំនេះហើយ៕ ចេស្តា


ចែករំលែក៖