ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី-ចិននឹងរួមគ្នាដោះស្រាយវិបត្តិនៅលើពិភពលោក

ចែករំលែក៖

របៀបដោះស្រាយវិបត្តិនៅលើពិភពលោករបស់អាមេរិក គឺមិនទទួលបានជោគ ជ័យឡើយ ដោយសារតែអាមេរិក ដោះ ស្រាយតាមបែបអាត្មានិយម គិតតែពីផលប្រយោជន៍បក្ខពួករបស់ខ្លួនតែប៉ុណ្ណោះ ។ ជាក់ស្តែងវិបត្តិនៅតំបន់មជ្ឈិមបូព៌ាជាដើម ក្នុងនោះមានអីុស្រាអែល និងប៉ាឡេស្ទីន ក៏ដូចជាឧបទ្វីបកូរ៉េជាដើម។

ចំណុចទាំងនោះហើយបានជា រុស្ស៊ី និងចិន តែងតែ សហការគ្នាចូលរួមនៅក្នុងការដោះស្រាយវិបត្តិ ធំៗនៅលើពិភព លោក ។ ប្រទេសនៅជុំវិញពិភពលោក ពិតជាមានទំនុកចិត្តលើចិន និងរុស្ស៊ី ក្នុងការ ដោះស្រាយវិបត្តិ នៅលើពិភព លោក ដោយប្រទេសទាំងពីរអាចដោះស្រាយប្រកបដោយតម្លាភាពយុត្តិធម៌ សម្រាប់ប្រទេសដែលមានវិវាទ។

នៅពេលនេះដែរ ប្រទេសរុស្ស៊ី និងចិនកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយគ្នាលើ បញ្ហាសំខាន់ៗ ក្នុងតំបន់និងក៏ដូចជា អន្តរ ជាតិផងដែរ ។

ការប្រកាសដែលត្រូវបានធ្វើឡើង ដោយ លោករដ្ឋមន្ត្រីការបរទេសរុស្សី Sergei Lavrov កាលពីថ្ងៃចន្ទ ទី១៥ ខែមករា បាន បន្តទៀតថា យើងកំពុងព្យាយាមកំណត់ ជាយូរមកហើយនូវគំនិតផ្តួចផ្តើមរួមគ្នាជាច្រើនដែលរុស្ស៊ី និងចិនកំពុងលើកកម្ពស់ នៅក្នុងឆាកអន្តរជាតិ ។

លោករដ្ឋមន្ត្រីរូបនេះ ក៏បានបន្តបញ្ជាក់ ថា ប្រទេសទាំងពីរកំពុងធ្វើការ យ៉ាង សកម្មលើគំនិតផ្តួចផ្តើមរួមគ្នា របស់ពួកគេ លើការផ្លាស់ប្តូរពី ការប្រឈមមុខគ្នាផ្នែក យោធា ទៅជាដំណោះស្រាយនយោបាយ ហើយឧបទ្វីបកូរ៉េគឺជាប្រធានបទ ដ៏សំខាន់ បំផុតមួយនៅក្នុងរបៀបវារៈអន្តរជាតិ ៕ ម៉ែវ សាធី


ចែករំលែក៖