ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសផ្សព្វផ្សាយគោល នយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ ខ្ពស់ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

“គោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់ ឆ្នាំ២០១៧- ២០៣០” ត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣ នៃផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ក្នុងទិសដៅអភិវឌ្ឍន៍ និងជំរុញប្រព័ន្ធសុខុមាល ភាពមនុស្សចាស់ឲ្យមានលក្ខណៈប្រមូលផ្ដុំ និងមានសង្គតិភាពទៅនឹងគោលនយោបាយនានា ដែលបាននិងកំពុងដាក់ឲ្យអនុវត្ត ៕

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1580587051989786/” width=”600″ height=”600″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1580561058659052/” width=”600″ height=”600″ onlyvideo=”1″]
ចែករំលែក៖