ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ លោក សាយ សម្ភស្សសេរី ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនក្រុមជួញដូរ និង រក្សាទុកនូវសារធាតុញៀនពីបទ”ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិគោលឃុំ ទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា ៤០ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ជនសង្ស័យទី១ ឈ្មោះ ហេង ម៉ានិត ហៅមុំ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ថ្នាំញៀន (ជាមុខសញ្ញាជួញដូរថ្នាំញៀនសកម្ម ធ្លាប់ជាប់ពន្ធនាគារយះពីរឆ្នាំ នៅខេត្តកណ្តាល ពីបទជួញដូរនូវសារធាតុខុសច្បាប់ ទី០២ ឈោះ អុល សុជាតិ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិត ទី០៣ឈ្មោះ អុន អេម ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ទី០៤ឈ្មោះ រ៉េត រិត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សាដែកទី០៥ឈ្មោះហឿន និត (ហៅតឿ)ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរចិញ្ចឹមមាន់ ទី០៦ឈ្មោះ ហៃ ហ៊នភេទប្រុសអាយុ៣៩ឆ្នាំជនជាតិខ្មែរ ទី០៧ឈ្មោះយ៉ុន យ៉ាភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ ។អ្នកទាំង០៧មានទីលំនៅ ភូមិគោលឃុំ ទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី០៨ឈ្មោះហេង ហ៊ុចភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ:មិនពិត បច្ចុប្បន្ន ស្នាក់នៅភូមិព្រៃទាសង្កាត់ ចោមចៅ ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ និងទី០៩ឈ្មោះប៉េង ហ៊ន់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្របច្ចុប្បន្ន ស្នាក់នៅភូមិព្រៃទាសង្កាត់ ចោមចៅ រាជធានីភ្នំពេញ។
សូមជម្រាបថា កម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនល្អថាមានជនសង្សយ័កំពង់ជួញដូរថ្នាំញៀន និងប្រើប្រាស់ នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញ បានសហការជាមួយប៉ុស្តិ៍ិរដ្ឋបាលទួលព្រេចចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្សយ័០៤នាក់ឆែកត្រួតពិនិត្យឃើញថ្នាំញៀន០១កញ្ចប់ ធំនៅនិងជនសង្សយ័ ឈ្មោះ អុល សុជាតិ ហើយ ឈ្មោះអុល សុជាតិ បានសារភាពថាថ្នាំញៀននេះ ទិញពីឈ្មោះ អុន អេមផ្ទះនៅភូមិគោលឃុំទួលព្រេជស្រុកអង្គស្នួលខេត្តកណ្តាល ភ្លាមនោះកម្លាំង ជំនាញ និងកម្លាំងប៉ុស្តិ៍បានបន្ត តាមរកមុខសញ្ញាឈ្មោះអុន អេមឃើញកំពង់ដេកសម្ងំក្រោមគ្រែនៅក្នុងផ្ទះបាយ ឈ្មោះអុន អេម បានសារភាពថា ខ្លួនបានយកថ្នាំញៀន០១កញ្ចប់ធំតម្លៃ១០០០០០រៀល(ដប់មុឹនរៀល)ទៅលក់ឲ្យឈ្មោះ អុលសុជាតិមែន ហើយថ្នាំញៀននេះឈ្មោះហេង ម៉ានិតហៅមុំ បានប្រើខ្លួនឲ្យយកទៅលក់បន្តឲ្យឈ្មោះអុលសុជាតិ នៅភូមិអង្គតាសិត ។
បន្ទាប់មកកម្លាំងជំនាញយើងមានការសង្សយ័ ឈ្មោះរ៉េត រិត ដែលមានផ្ទះនៅក្បែរផ្ទះជនសង្សយ័ឈ្មោះអុន អេម នោះដែរយើងបានឆែកត្រួតពនិត្យឃើញមានថ្នាំញៀនចំនួន៥កញ្ចប់ ដាក់ក្នុងកញ្ចប់បារី ម៉ាក(ESSE) ហើយជនសង្សយ័ឈ្មោះរ៉េត រិត បានសារភាពថា ថ្នាំញៀននេះ ទីញពីឈ្មោះ ហេង ម៉ានិតហៅមុំ នៅភូមិអង្គតាសិតឃុំទួលព្រេជស្រុកអង្គស្នួល ។
ដោយមានបទបញ្ជាពីលោកស្នងការ និងមានការដឹកនាំសម្រួបសម្រួលពីលោកឧត្តមសេនីយត្រី ស្នងការរងទទួលផែនប្រឆាំងបទល្មើស និងមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល.មានការចូលរូមពីលោកមេភូមិ ក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិ៍និងនៅចំពោះ មុខ ជនសង្សយ័កម្លាំងជំនាញបានធ្វើការ ត្រួតពិនិត្យ ឆែកឆេរ ផ្ទះចំនួន០២ ផ្ទះជនសង្សយ័ឈ្មោះអុន អេម និងផ្ទះជនសង្សយ័ឈ្មោះ រ៉េត រិត នៅភូមិគោលជាមួយគ្នា រកឃើញ ឧបករណ៍ ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័ឈ្មោះ ហេង ម៉ានិត ហៅមុំ បានសារភាពថា ថ្នាំញៀនដែលខ្លួនទិញមកលក់បន្តនេះ គឺទិញពីឈ្មោះ ចាន់ ចិត្ត ភេទប្រុសអយុ៣៣ឆ្នាំ នៅភូមិទួលសេរី ឃុំទួលព្រេជស្រុកអង្គស្នួលខេត្តកណ្តាល ដោយទិញថ្នាំញៀនម្តងៗ កន្លះជ្រុង ស្មើទឹកលុយ ៣០០០០០០រ(បីលានរៀល) ហើយថ្នាំញៀនដែលខ្លួនយកពីឈ្មោះចិត្តនោះបានឲ្យឈ្មោះហឿន និតហៅតឿ ភេទប្រុស នៅភូមិអង្គតាសិត ជាមួយជាអ្នក លក់ចែកចាយបន្ត ៕ ឆ ដា