ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវឃាត់ខ្លួនជនសង្ស័យ២នាក់ រួមនឹងសារធាតុញៀន៦កូនថងតូច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ឃាត់ខ្លួន បន្ទាប់ពីឈរចែកចាយនូវសារធាតុញៀនខុសច្បាប់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងម៉ោង៧និង១០នាទីយប់ ថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៨ ចំណុចផ្ទះគ្មានលេខ ច្រកឌឿងហែមខាងក្រោយក្រុមហ៊ុន ឃ្យូប៉ី (013) តាមផ្លូវព្រះមុនីវង្ស ក្រុម៣២ ភូមិ៣៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ជនសង្ស័យទី១ ឈ្មោះ កែវ សារុំ ភេទប្រុស អាយុ៣១ឆ្នាំ។ ទី២ ឈ្មោះ សេង ណារិន ភេទប្រុស អាយុ៣១ឆ្នាំ ជនសង្ស័យទាំងពីរនាក់ស្នាក់នៅមិនពិតប្រាកដ។

លោក សូ សំបាននាយ ប៉ុស្តិ៍ផ្សារដើមថ្កូវ បានឲ្យដឹងថា មុននឹងឈានដល់ឃាត់ខ្លួនជនសង្សយទាំង០២នាក់ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវល្បាត់ក្នុងមូលដ្ឋានដូចរាលដង ខណៈមកដល់ចំណុចផ្ទះគ្មានលេខ ច្រកឌឿងហែមខាងក្រោយក្រុមហ៊ុន ឃ្យូប៉ី (013) តាមផ្លូវព្រះមុនីវង្ស ក៏ឃើញជនសង្ស័យទាំង២ កំពុងអង្គុយនៅទីនោះ ដោយមានកាសង្ស័យក៏ឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ និង ធ្វើកាឆែកខ្លួនជនសង្ស័យ ក៏រកឃើញក្រាមសថ្លាចំនួន ៦កូនថងតូច នោក្នងហៅប៉ាវខោរ។

បច្ចុប្បន្នជនសង្ស័យរួម នឹង វត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ នាំមកឃាត់ខ្លួន បណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងចាត់ ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖