ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសអាយុ១ខួបលង់ទឹកអាងក្នុងផ្ទះស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងប្រុស អាយុ១ខួប លង់ទឹកអាងក្នុងផ្ទះស្លាប់ កាលពីវេលាម៉ោង១១និង២០នាទីសៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ មករា ឆ្នាំ២០១៨ ក្នុងភូមិត្នោតជុំទី៤ ឃុំត្នោតជុំ ស្រុកបារាយណ៌ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីក្មេងលង់ទឹកស្លាប់នៅក្នុងអាងបន្ទប់ទឹក មូលហេតុ (ម្ដាយរវល់ដាំបាយទុកកូននៅលេងនៅក្នុងបន្ទប់ទឹក) ក្មេងរងគ្រោះឈ្មោះ ហៀប អ៊ីថាង ភេទប្រុស អាយុ០១ឆ្នាំ រស់ភូមិ កើតហេតុខាងលើ(ស្លាប់) ។

តាមការរៀបរាប់ របស់ម្ដាយក្មេងរងគ្រោះបានឲ្យដឹងថា រាល់ថ្ងៃមិនដែលអីទេ ស្រាប់តែថ្ងៃកើតហេតុ អ្នកស្រីបានងូតទឹកឲ្យកូន និងឲ្យកូនលេងទឹក រួចចេញមកដាំបាយ ដោយមិនដឹងថាកូន លង់ទឹកនោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វីកុសល្យវិច័យរួចសន្និដ្ឋានថា ក្មេងនេះ ពិតជាស្លាប់ដោយសារលង់ទឹកមែនរួចក៏ប្រគល់ឲ្យឪពុកម្ដាយ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖