សារព័ត៌មាន AP បានផ្សាយថា នៅថ្ងៃទី២១ ខែមករាថា ប្រធានក្រុមតារាចំរៀងដ៏ល្បីល្បាញនៅកូរ៉េខាងជើង Moranbong នាង Hyon Song Wol បានទៅដល់កូរ៉េខាងត្បូង ហើយ ដោយឆ្លងកាត់ព្រំដែន ដែលមានការត្រួតពិនិត្យយ៉ាងតឹងតែងបំផុត ដើម្បីត្រៀមលក្ខណៈសម្តែងដ៏កម្ររបស់ ក្រុម Horanbong ដែលនាងដឹកនាំនៅក្នុងព្រិត្តិការប្រកួតអូឡាំពិករដូវរងានៅទីក្រុង Pyeong Chang 2018 ដែលនឹងធ្វើឡើងនៅដើមខែកុម្ភៈខាងមុខ ។
នាង Hyon Song Wol បានបង្ហាញខ្លួននៅតាមកញ្ចក់ទូរទស្សន៍ផ្សាយផ្ទាល់នៅកូរ៉េខាងត្បូង ដោយនាងត្រូវធ្វើដំណើរឆ្លងកាត់ហ្វូងមនុស្ស និងអ្នកសារព័ត៌មានជាច្រើនតាមសួរនាង ប៉ុន្តែនាងមិនបានឆ្លើយតប់ទៅនឹងអ្នកសារព័ត៌មាននោះឡើយ ។ ក្រុមចំរៀងដែលនាងដឹកនាំ នឹងត្រូវសម្តែងនៅទីក្រុង Pyeongchang ក្នុងព្រិត្តិការអូឡាំពិក។
នាង Hyon Song Wol ជាប្រធានក្រុមតារាចំរៀងស្រីទាំងអស់របស់កូរ៉េខាងជើង ហើយតារាស្រី ទាំងអស់របស់ក្រុម Moranbong ត្រូវបានជ្រើសរើសដោយផ្ទាល់ របស់មេដឹកនាំ គីម ជុងអ៊ុន។ មិនតែប៉ុណ្ណោះ នាង Hyon Song Wolត្រូវបានគេសង្ស័យ និងពាក្យចរចាមអារ៉ាមថា នាងជាអតីតស្រីស្នេហ៍របស់មេដឹកនាំគីម ជុងអ៊ុន។
កាលពីថ្ងៃទី១៩ ខែមករា មានព័ត៌មានផ្សាយថា មេដឹកនាំគីម ជុងអ៊ុន បានលុបចោលគម្រោង បញ្ជូនក្រុមចំរៀងស្រី Moranbong ទៅកាន់កូរ៉េខាងត្បូង ចូលរួមការប្រកួតកីឡាអូឡាំពិក រដូវរងានៅទីក្រុង Pyeongchang ដែលត្រូវធ្វើឡើងនៅថ្ងៃទី ៩ រហូតដល់ទី២៥ ខែកុម្ភៈ៕ ម៉ែវ សាធី