ខេត្តសៀមរាប៖ បុរសម្នាក់ចេញពីធ្វើការសំណង់ជិះម៉ូតូលឿន វ៉ាក់អើនឹងរថយន្ដ ក៏ជាន់ហ្វ្រាំងខ្លាំងជ្រុលបណ្ដាលឲ្យដួលខ្លួនបោកក្បាលនឹងគល់ឈើសន្លប់ស្ដូក រងរបួសធ្ងន់ត្រង់ក្បាល កាលពី វេលាម៉ោង៥និ២០នាទីល្ងាច ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចមុខសាលាវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ក្នុងភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ សង សេ១២៥ សេរី ឆ្នាំ២០០៨ ពាក់ស្លាកលេខ សៀមរាប 1H0886 ចេញពីធ្វើការសំណង់ ត្រឡប់មកផ្ទះវិញ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានហ្វាអឹនិង រថយន្ដ មកពីមុន ក៏ជាន់ហ្វាំង ជ្រុល បណ្ដាលឲ្យដួលបោកក្បាលនិងគល់ឈើ រងរបួសធ្ងន់ ជនរងគ្រោះឈ្មោះ ឈុប ថ្លៃ ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ សមត្ថកិច្ចបានហៅរថយន្ដ សាម៉ុយ ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ខេត្តសៀមរាប។
ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចប្រមូលយកម៉ូតូទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកប្រាសាទបាគង ជនរងគ្រោះ ពុំដឹងថា លោកមានវាសនាយ៉ាងណានោះទេ ៕ ប៊ុនរិទ្ធី