ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ដកហូតថ្នាំញៀន៥កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ តាមប្រភពពីកម្លាំងអវុធហត្ថស្រុកព្រៃនប់ បានអោយដឹងថានៅវេលាម៉ោង១១និង៣០នាទី ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ម៉ែន វណ្ណា មេបញ្ជាការរងស្រុក សហការជាមួយការិយាល័យបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរះសេនីយ៍ត្រី ឡុង គឹមហួរ ចុះបង្រ្កាបករណី ជួញដូរគ្រឿងញៀននៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិអូត្រាវ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សេនហ្វារីត ភេទប្រុស អាយុ២១ឆ្នាំ មុខកម្មករ ស្រុកកំណើត និងទីលំនៅ ភូមិបន្ទាយត្រាវ ឃុំអណ្ដូងថ្ម ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ។

ដកហូតវត្តុតាងរួមមាន៖ ម្សៅសថ្លាចំនួន៥កញ្ចប់(៣ធំកញ្ចប់ តូច២កញ្ចប់), ដែកកេះចំនួន៨ដើម និងដប់ឆាប ចំនួន២ ។ បច្ចុប្បន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ ឆ្លាម សមុទ្រ


ចែករំលែក៖