ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបើកបុកម៉ូតូ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ វេលាម៉ោង១៨និង៣០នាទី ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរ០១កើតឡើងលើដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិត្រពាំងស្អុយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ រវាង រថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ ២A ៥៨៧៩ ទិសដៅពីខេត្តព្រះសីហនុទៅ ភ្នំពេញ អ្នកបើកបរគេចបាត់ មកដល់ចំណុចកើតហេតុបានបុកម៉ូតូ១គ្រឿង ម៉ាកវ៉េវឆ្លាម គ្មានស្លាកលេខ ទិសដៅឆ្លងថ្នល់ពីលិចទៅកើត បណ្តាលឲ្យឈ្មោះថឹង ថន ភេទប្រុស អាយុ៥២ឆ្នាំ អ្នកបើកបរម៉ូតូ រងរបួសធ្ងន់ ឈ្មោះ ដាំ ពឹក ភេទស្រី អាយុ៥២ឆ្នាំ ត្រូវជាប្រពន្ធ រងរបួសធ្ងន់ អ្នកទាំងពីរមានទីលំនៅភូមិត្រពាំងស្អុយ២ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ។

បច្ចុប្បន្នអ្នករងគ្រោះបញ្ជូនទៅព្យាបាលគ្លីនិកឯកជនវាលរេញ វត្ថុតាងរក្សាទុកនៅ អធិការដ្ថាននគរបាលស្រុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖