ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតវៀតណាម និងជប៉ុននៅវិមានសន្តិភាព

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងថា៖ «ក្រោយពីបានបញ្ចប់ មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស អស់រយៈពេល៣ថ្ងៃ ដែលបានប្រព្រឹត្តិទៅកាល ពីថ្ងៃទី ១៩ -២១ មករា នឹងបានជួបសំណេះសំណាល និងបរិភោគអាហារសាមគ្គីជាមួយបងប្អូនកូនក្មួយអ្នកាសែតជាង ៣,៤០០ នាក់កាលពីយប់មិញនៅកោះពេជ្រហើយ ថ្ងៃនេះ ខ្ញុំនឹងបន្តជួប ពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតវៀតណាម និងជប៉ុននៅព្រឹកនេះ និង នៅរសៀលបន្តជួប ឯកអគ្គរដ្ឋទូតឥណ្ឌាជាបន្តទៀត នៅវិមានសន្តិភាព។

ខ្ញុំអាចមានពេលសម្រាកមួយរសៀលដែរ នៅថ្ងៃអង្គារសប្តាហ៍នេះ មុននឹងចាកចេញទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា និងបំពេញទស្សនៈកិច្ចផ្លូវការនៅទីនោះចាប់ពីថ្ងៃទី ២៤-២៨ ទើបវិលត្រឡប់មកកម្ពុជាវិញ។

ទោះបីរវល់មមារញឹកនឹងការងារបែបណា គឺខ្ញុំតែងតែនឹករឮកមកដល់បងប្អូនជនរួមជាតិគ្រប់ទីកន្លែង។

សូមអរគុណសមាជិកសមាជិការគណបក្សប្រជាជនទាំងអស់ ដែលបានចូលរួម មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសអស់រយៈពេល៣ថ្ងៃមកនេះ ហើយសង្ឃឹមថាបងប្អូននឹងខិតខំរួម ដៃគ្នាកាន់តែខ្លាំងឡើង ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេស ជាតិយើងអោយកាន់តែរីកចម្រើនរុងរឿងថែមទៀត»៕


ចែករំលែក៖