ប៉ោយប៉ែត៖ ជនសង្សយ័ម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពធាក់ម៉ូតូសិស្សសាលាចេញចេញពីរៀន កាលពីថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅចំណុចខាងជើងភោជនីយដ្ឋាននាគទិព្វ២ ប្រហែល៥០ម៉ែត្រ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ គឹម ស្រេង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន២ ។
មុនកេីតជនសង្ស័យ បានជិះម៉ូតូ១គ្រឿង ម៉ាកវេវ ពាក់អាវពណ៌ខ្មៅដៃវែង ខោខ្លីក្រោមជង្គង់ ពាក់មួកខ្លប់ ពណ៌ខ្មៅ ពីក្រោយជនរងគ្រោះ ឈ្មោះ ប៉ាល់ សុថារី ភេទស្រី អាយុ ១៣ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ពីទិសខាងជើងទៅទិសខាងត្បូងស្របទិសគ្នា ពេលដល់ចំណុចកើតហេតុ ជនសង្ស័យបានជិះហួសម៉ូតូជនរងគ្រោះបានប្រហែល១០ម៉ែត្រ ក៏ត្រឡប់បកក្រោយមកវិញ ធាក់ម៉ូតូជនរងគ្រោះដែលកំពុងជិះបណ្តាលឲ្យដួល ហើយចោរក៏យកម៉ូតូជនរងគ្រោះម៉ាកស៊ូមមឺ អេច ពណ៌ទឹកក្រូច លាយខ្មៅ សេរី២០១៥ ទៅទិសខាងត្បូងគេចខ្លួនបាត់ ចំំណែកម៉ូតូចោរទុកចោលនៅនឹងចំណុចកើតហេតុខាងលើ ។
ក្រោយពីធ្វើកំណត់ហេតុកម្លាំង សមត្ថកិច្ចក្រុងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។
ក្រោយពីកម្លាំងជំនាញ និងប៉ុស្តិ៍ស្រាវជ្រាវលុះដល់វេលាម៉ោង២០និង២៣នាទីថ្ងៃខែឆ្នាំដដែល ទើបកម្លាំងរកឃេីញ និងចាប់មុខសញ្ញាបាន នៅចំណុចបរិវេណកាស៊ីណូហ្គោឌិន នៅនឹងកន្លែងផ្ញើម៉ូតូស្ថិត ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានយកមកធិការរដ្ឋានដើម្បីសួរនាំ ។
ក្រោយពីការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធាក់យកម៉ូតូពីជនរងគ្រោះពិតមែន ។
ករណីនេះ កម្លាំងជំនាញកំពុងកសាងសុំណុំរឿងដើម្បីបញ្ជូនតាមនីតិវិធី ៕ វណ្ណា