ភ្នំពេញ៖ លោក ចាន់ យុត្ថា អគ្គាធិការ និងជានាយកខុទ្ទកាល័យ បានអញ្ជើញធ្វើបទបង្ហាញ ស្ដីពីកាតព្វកិច្ចរបស់អ្នករាជការ ជូនដល់អស់លោក លោកស្រី ចំនួន ១៣០ នាក់ ដែលទើបនឹងប្រឡងជាប់ក្នុងក្របខ័ណ្ឌក្រសួងធនធានទឹក និងឧតុនិយម ។
បទបង្ហាញនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃច័ន្ទ ៦ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៨ ជាមួយនិងការយកចិត្តទុកពី រាជការទើបនឹងប្រឡងជាប់ក្នុងក្របខ័ណ្ឌ៕ សុខ ខេមរា