ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ជីវិតពីរនាក់ប្តីប្រពន្ឋរបស់សម្តេច ក្រៅអំពីការងារដ្ឋរដ្ឋ គឺមានការរស់នៅសាមញ្ញដូចបងប្អូនជនរួមជាតិដែរ ។
សម្តេចថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖
«ខ្ញុំនិងភរិយា សូមផ្ញើសេចក្តីស្រឡាញ់ និងនឹករឮកមកដល់បងប្អូនជនរួមជាតិទូទាំងប្រទេស។ ជីវិតពីរនាក់ប្តីប្រពន្ឋខ្ញុំ ក្រៅអំពីការងារដ្ឋរដ្ឋ គឺមានការរស់នៅសាមញ្ញដូចបងប្អូនជនរួមជាតិដែរ។ ពិតណាស់ ខ្ញុំចូលចិត្តកាហ្វេខ្មៅទឹកកក ជាពិសេសពេលធ្វើដំណើរផ្លូវឆ្ងាយទៅតាមបណ្តាខេត្តនានា។
ថ្ងៃពុធស្អែកទី ២៤ នេះ ខ្ញុំនឹងដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមប្រជុំកំពូល អាស៊ាន-ឥណ្ឌា និងបំពេញទស្សនកិច្ចផ្លូវការនៅទីនោះផងដែរ។ នៅថ្ងៃទី ២៨ មករា ខ្ញុំនឹងវិលត្រឡប់មកកម្ពុជាវិញ។
អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលតែងតែគាំទ្ររូបខ្ញុំ និងបោះឆ្នោតជូនគណបក្សប្រជាជនយើងគ្រប់ៗអាណត្តិ។ ខ្ញុំ និងភរិយាសូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»៕