ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ជួបគ្រោះថ្នាក់ចរាចណ៍សន្លប់ស្តូកស្តឹង

ចែករំលែក៖

ភ្នំពេញ៖ ស្ដ្រីម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នបណ្ដាលឲ្យយុវជនម្នាក់ ជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹងបណ្ដាលឲ្យសន្លប់ស្ដូកស្ដឹង

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៣០ម៉ែត្រ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

យុវជនម្ចាស់ម៉ូតូហុងដាឌ្រីមមាន ឈ្មោះ វែក សុធី អាយុ ២១ ឆ្នាំមុខរបរ សិស្ស ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ ។ ចំណែកស្ដ្រីម្ចាស់ម៉ូតូកូនទាមិនបានស្គាល់អត្តសញ្ញាណនោះទេ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបនាឃើញស្ដ្រីម្នាក់ជិះម៉ូតូម៉ាក កូនទា ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1E-7822 ធ្វើដំណើរក្នុងទិសដៅពីលិចមកកើតបត់ឆ្លងផ្លូវមកខាងជើង ស្រាប់តែបត់មិនទាន់ឆ្លងផ្លូវផុតផងក៏មានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ពាក់ស្លាកលេខក្រុងព្រះសីហនុ 1A-8153 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពេលមួយទំហឹងបណ្ដាលឲ្យស្ដ្រីម្នាក់សន្លប់ស្ដូកស្ដឹងនៅកន្លែងកើតហេតុ ភ្លាមៗនោះត្រូវបានរថយន្ដសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យសួគ៌ា ។ ចំណែកម្ចាស់ម៉ាកហុងដាឌ្រីមរងរបួសស្រាល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងទាក់ទងទៅសមត្ថកិច្ចជំនាញខណ្ឌដើម្បីចុះមកវាស់វែង និងអូសម៉ូតូទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំដោះស្រាយពេលក្រោយ ៕ តាឡឹម

 


ចែករំលែក៖